រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្ដល់ជំនួយសាងសង់អគារមជ្ឈមណ្ឌលធុរកិច្ចថ្មីដល់កម្ពុជា

0

ដោយគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃសាធារណៈរដ្ឋកូររ៉េ(KOICA) បានសម្រេចផ្តល់ជំនួយដល់កម្ពុជា សាងសង់អគារមជ្ឈម​ណ្ឌលធុរកិច្ចថ្មីមួយកន្លែង។

ការផ្តល់ជំនួយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពរបស់មនុស្សក្រោយក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯង។

កិច្ចសន្យាសាងសង់សម្រាប់គម្រោងខាងលើនេះ ត្រូវបានចុះហត្ថលេខារួចរាល់ហើយ កាលពីថ្ងៃទី ៦ សីហា រវាងទីភ្នាក់ងារ KOICA និងក្រុមហ៊ុនសាងសង់ PCF ដោយការដា្ឋនគឺអនុវត្តចាប់ពីពេលចុះហត្ថលេខាតទៅ។

លោកRho Hyunjun នាយកប្រចាំប្រទេសនៃទីភ្នាក់ងារ KOICA រំពឹងថាគម្រោងនេះនឹងជួយលើកកម្ពស់ សមត្ថភាពយុវជនជំនាន់ក្រោយ ដែលមានទេពកោសល្យផ្នែកបច្ចេកវិទ្យា ឱ្យពួកគាត់ហ៊ាន និងអាចចាប់ផ្តើមអាជីវកម្មដោយខ្លួនបាន។

លោក Chang Jae Young នាយកប្រតិបត្តិក្រុមហ៊ុន PCF បានមានប្រសាសន៍ថា នឹងផ្តល់នូវគុណភាពល្អបំផុតនៃការសាងសង់ ព្រោះមជ្ឈមណ្ឌលនេះ ជាកន្លែងសម្រាប់បណ្តុះទេពកោសល្យលើអាជីវកម្មថ្នាក់ជាតិនៅកម្ពុជា។

មជ្ឈមណ្ឌលនេះ មានឈ្មោះជាភាសាអង់គ្លេសថា National Incubation Center of Cambodia ឬ NICC ដែលនឹងក្លាយជាទីបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម និងបណ្តាញទីផ្សារនៅកម្ពុជាដ៏ធំមួយនៅកម្ពុជា សម្រាប់សិស្សនិស្សិត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here