ស្ថាបត្យករខ្មែរល្បីមួយរូបបានលើកឡើងពីការលួចចម្លងនូវស្ថាបត្យកម្មខ្មែរ ដោយហៅមនុស្សថៃពីអតីតកាលជា“ចោរ”

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ កិត្យានុភាពនៃតំលៃមរតកស្ថាបត្យកម្មខ្មែរ មិនអាចកាត់ថ្លៃបាន “អង្គរវត្ត”  តំណាងអោយនិម្មិតរូបជាតិខ្មែរ និងវប្បធម៌ខ្មែរដ៏រុងរឿង ។ ទង់ព្រលឹងជាតិខ្មែរកំពុងបក់រវិចៗគឺមានរូបសញ្ញា “អង្គរវត្ត” បានប្រើជាច្រើនជំនាន់កន្លងមកហើយ ក្រោមកំលាំងញើសឈាមបុព្វបុរសដូនតាខ្មែរបានខំសាងឡើង។

លោកសាស្រ្តចារ្យទួស សាភឿនស្ថាបត្យករអាស៊ាន និងជាអគ្គលេខាធិការរងគណៈស្ថាបត្យករកម្ពុជា បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នអង្គរវត្ត បានក្លាយទៅជាសម្បត្តិ បិតិកភណ្ឌពិភពលោកផងដែរ ដែលច្បាប់ បិតិតកភណ្ឌគឺមិនអនុញាតិ្ត អោយប្រទេសណាមួយបំពាន រឺចម្លងលក្ខណៈដើមបាននោះទេ ។

លោកបន្តថា “ប្រទេសថៃបានលួចចម្លងប្លង់ប្រាសាទរបស់ខ្មែរ ជាច្រើនរួចមកហើ​យ ដូចជាប្រាសាទព្រះវិហារជាដើម ក្នុងមាត្រដ្ឋានតូចជាងប្លង់ដើម”។ លោកបន្តថា “ចុងក្រោយនេះថៃបានលួចចម្លងប្លង់ប្រាសាទអង្គរវត្តខ្មែរ មានលក្ខណៈដូចទ្រង់ទ្រាយ និងទំហំមាត្រដ្ឋានដើម យកទៅសង់ក្នុងបរិវេណ វត្តពុទ្ឋបាទសិលា ភូម៉ានហ្វា ភូមិណងបូឡាយ នាឃុំបានសឹង្គ ស្រុកនាងរង ខេត្តបូរីរាំ ប្រទេសថៃ ដោយបានប្រារព្វពិធីបុកគ្រឹះសាងសង់ កាលពីខែមេសា ឆ្នាំ២០២១”។

ទឹកចិត្តប្រជាជនកម្ពុជា តែងតែមានការគោរព ស្រលាញ់ រាប់អាន  ពោពេញដោយភក្តីភាព ភាពស្មោះត្រង់ ចំពោះញាតិជិតខាង បើប្រជាជនថៃស្រលាញ់ប្រាសាទអង្គរវត្តពេក ចង់យកទៅសាងសង់ ដោយមិនបង្កប់នូវមហិច្ចិតា និងអាថ៏កំបាំងអ្វីមួយទេ គួរដ្ឋាភិបាលថៃ ស្នើសុំមករដ្ឋាភិបាលកម្ពុជា ដើម្បីសុំចម្លងប្លង់ពីម្ចាស់ដើម រឺស្នើសុំអោយកម្ពុជាបញ្ជូនអ្នកបច្ចេកទេសជំនាញប្លង់ និងចម្លាក់បុរាណ ទៅជួយសហការ ជៀសវាងជាន់ដានពីអតីតកាល ដែល “ចោរថៃ” ដ៏ព្រហើនមិនខ្លាចដូនតាខ្មែរកាច់ តែងតែលួចមុន មិនដែលសុំមកម្ចាស់ដើម រួចផ្សព្វផ្សាយ ទៅប្រាប់គេឯងពាសពេញពិភពលោកថា វប្បធម៌ ប្រដាល់ ប្រាសាទ ផ្ទះបុរាណ ល្ខោនខោល រឺ សិល្បះផ្សេងៗជារបស់ថៃ ថៃជាម្ចាស់ដើម ។ល។

លោកសាស្រ្តាចារ្យទួស សាភឿនបានបន្តថា “ក្នុងរបាយការណ៏បឋម របស់ក្រសួងវវប្បធម៌បានរាយការណ៏ថា ការបកស្រាយពី ចៅអធិការវត្ត និងគណៈកម្មការសាងសង់ មិនបានចម្លងប្លង់ដើមរបស់ប្រាសាទអង្គរវត្តទេ តែតាមការពិនិត្យរបស់ខ្ញុំ ឃើញគម្រោងប្លង់កំពុងសាងសង់ ដូចគ្នាបេះបិទទៅនិងប្លង់ដើមប្រាសាទអង្គរវត្តទាំងអស់”។

លោកសាស្រ្តាចារ្យបានបន្តថា បើព្រំដែនបានដំណើការបើកឡើងវិញ ក្នុងពេលខាងមុខ  ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំនៃគណៈស្ថាបត្យករកម្ពុជា និងដឹកនាំស្ថាបត្យករជំនាញ មកពីស្ថាប័នផ្សេងៗ ចុះទៅពិនិត្យ លើគម្រោងការសាងសង់នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here