ដោយៈ ម៉ាណេត
ភ្នំពេញៈ ទោះបីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ទំហំនៃការនាំចូល និងនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ ទទួលបានបានកំណើនជាង៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

ដោយៈ ម៉ាណេត
ភ្នំពេញៈ ទោះបីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ទំហំនៃការនាំចូល និងនាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១ ទទួលបានបានកំណើនជាង៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

យោងតាមទិន្នន័យនៅលើបណ្តាញសង្គមផ្លូវការរបស់ SEZZ បានឱ្យដឹងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១បានឱ្យដឹងថា គិតចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពីសេសព្រះសីហនុ ទទួលបានបរិមាណនាំចូលនិងនាំចេញសរុបចំនួន១១៨៥លានដុល្លារអាមេរិក ពោលគឺកើនឡើង៤៤,៥១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ថា ការនាំចេញរបស់កម្ពុជា មិនបានថមថយនោះទេ ពិសេសផលិតផលកសិកម្ម គ្រឿងបង្គុំអេឡិចត្រូនិក និងកង់ជាដើម ទោះបីស្ថានភាពកម្ពុជាក៏ដូចជាពិភពលោក កំពុងជួបប្រទះនូវវិបត្តិជំងឺកូវីដ១៩។
លោកបន្ថែមទៀតថា “ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងប្រទេសចិន ក៏ជាចំណែកដែលនឹងជួយលើកកម្ពស់ សមត្ថភាពនាំចេញរបស់កម្ពុជា។ ជាមួយគ្នានេះកម្ពុជា ក៏បាននិងកំពុងធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួន ឱ្យកាន់តែមានភាពសម្បូរបែបទៅទីផ្សារអន្តរជាតិ”។ លោកថ្លែងថា “នេះជាវឌ្ឍនភាពមួយដែលបង្ហាញពីភាពរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជា ដោយមិនតែសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនោះទេ”។
លោកឧកញ៉ាលឹម ហេងបានបន្ថែមទៀតថា នៅពេលមានកំណើននៃការនាំចេញ ការនាំចូលផលិតផលវត្ថុធាតុដើម សម្រាប់កែច្នៃក៏នឹងកើនឡើងព្រមគ្នា។
ជាមួយគ្នានេះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងថា តាម រយៈកំណើននៃការនាំចេញទៅកាន់ទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា នឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋ ហើយក្នុងកាលៈទេសៈ នៃវិបត្តិជំងឺឆ្លងកូវីដ១៩ យុទ្ធសាស្ត្រស្តារឡើងវិញនឹងជួយដល់សេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ព្រមទាំងជួយឱ្យមានភាពស៊ាំនៃសង្គមសេដ្ឋកិច្ច ក្នុងប្រក្រតីភាពថ្មីនៃសង្គមកម្ពុជា។

គម្រោងសំខាន់ៗនៃខ្សែក្រវាត់ និងផ្លូវ ត្រូវបានជំរុញយ៉ាងរលូន ក្នុងការអភិវឌ្ឍនៅកម្ពុជា ដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ និងគម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម ដែលអ្នកវិនិយោគចិន បានបណ្តាក់ទុនឈនៅលំដាប់កំពូលនៅកម្ពុជា៕