ដោយៈគង់ សូរិយា
ភ្នំពេញៈ សកម្មភាពសាងសង់សំណង់លើគំរោងនានា របស់ក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក គឺក្រុមហ៊ុនOCICបានថមថយល្បឿនប្រមាណ៥០ភាគរយ ដោយសារវិបត្តិខ្វះកំលាំងពលកម្ម បណ្តាលមកពីជំងឺកូវីដ។
ដោយៈគង់ សូរិយា
ភ្នំពេញៈ សកម្មភាពសាងសង់សំណង់លើគំរោងនានា របស់ក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក គឺក្រុមហ៊ុនOCICបានថមថយល្បឿនប្រមាណ៥០ភាគរយ ដោយសារវិបត្តិខ្វះកំលាំងពលកម្ម បណ្តាលមកពីជំងឺកូវីដ។
លោកម៉េង ចំរើនប្រធានគំរោងOlympia City ដែលស្ថិតនៅតំបន់ពាណិជ្ជកម្មក ណ្តាលក្រុងភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ការសាងសង់គំរោងOlympia City បានថមថយល្បឿន ដោយសារចំនួនកម្មករធ្លាក់ចុះចន្លោះពី៤០ទៅ៥០ភាគរយ។
លោកបន្តថា “វិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យយើងខ្វះកម្មករធ្វើការ ដោយសារពួកគាត់បារម្ភពីសុខភាពពួកគាត់ និងមួយចំនួនទៀតបានត្រលប់ ទៅកាន់ស្រុកកំនើតរបស់ពយកគាត់”។លោកបន្តថា “ការសាងសង់បានថមថយល្បឿន ប៉ុន្តែសំរាប់គំរោងដែលទទួលលុយពីអតិថិជនហើយ យើងនៅតែបន្តធ្វើតាមកាលវិភាគជាក់ស្តែង និងតាមកិច្ចសន្យាជាមួយអតិថិជន”។
ជាមួយគ្នានេះ អគ្គនាយករងក្រុមហ៊ុនOCICលោកទូច សំណាងបានមានប្រសាសន៍ដោយទទួលស្គាល់ថា គំរោងរបស់យើងបានផ្អាកសកម្មភាពមួយចំនួន និងមួយចំនួនទៀតបានថមថយល្បឿន ដែលបើគិតពីទំហំការងារអាចថយចុះ ក្នុងរង្វង់ប្រមាណ៥០ភាគរយ។
លោកបន្តថា “ការងារពិតជាប្រឈមមុខនឹងការលំបាក ព្រោះយើងខ្វះខាតកម្មករធ្វើការ ដោយសារវិបត្តិកូវីដ១៩”។
ក្រុមហ៊ុនOCIC កំពុងវិនិយោគគំរោងយក្សៗជាច្រើននៅកម្ពុជា ដូចជាទីក្រុងរណបកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ទីក្រុងកោះនរា គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានOlympia Cityជាដើម៕