នៅពេលដែលយើងនិយាយអំពីការវិនិយោគដែលនាំមកនូវប្រាក់ចំណូលខ្ពស់នៅក្នុងវិស័យអចលនទ្រព្យ មនុស្សភាគច្រើនត្រូវបានគេណែនាំឲ្យទៅធ្វើកាវិនិយោគលើវិស័យអចលនទ្រព្យបែបលំនៅឋានដូចជា ខុនដូ ផ្ទះកណ្ដាលក្រុង ផ្ទះក្នុងបុរី និងដីធ្លីជាដើម។ ជាការពិតណាស់ដែលថាមនុស្សគ្រប់គ្នាត្រូវតែស្វែងរកកន្លែងរស់នៅ នៅទីណាមួយ ក៏ប៉ុន្តែមនុស្សក៏មិនត្រូវរស់នៅទីកន្លែងដែលគ្មានហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញពេញដោយអចលនទ្រព្យពាណិជ្ជកម្មនោះដែរ។
ជារៀងរាល់ថ្ងៃ មនុស្សគ្រប់គ្នាតែងតែចេញទៅខាងក្រៅដើម្បីស្វែងរកគ្រឿងទេស ទិញទំនិញ សិក្សា ធ្វើការ ទទួលសេវាកម្មព្យាបាល និងកិច្ចការដោះដូរទំនិញផ្សេងទៀតដែលទាំងអស់នេះសុទ្ធតែធ្វើឡើងនៅក្នុងតំបន់អចលនទ្រព្យពាណិជ្ជកម្ម។
ខណៈពេលដែលអចលនទ្រព្យបែបលំនៅឋានមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ អ្នកវិនិយោគ អចលនទ្រព្យពាណិជ្ជកម្មដែលមានប្រាក់ចំណូលជួលគិតជាម៉ែត្រការ៉េ នឹងផ្ដល់នូវលំហូរនៃប្រាក់ចំណូលកាន់តែមានស្ថេរភាពសម្រាប់អ្នកវិនិយោគ។ ហេតុផលដែលធ្វើឲ្យអចលនទ្រព្យពាណិជ្ជកម្មផ្ដល់នូវលំហូរសាច់ប្រាក់មានស្ថេរភាពជាងអចលនទ្រព្យបែបលំនៅឋានដោយសារតែរយៈពេលនៃការជួល។ អចលនទ្រព្យបែបលំនៅឋានអាចនឹងត្រូវបានគេជួលជាទូទៅ រយៈពេល 12 ខែបើធៀបទៅនឹងអចលនទ្រព្យបែបពាណិជ្ជកម្មដែលអាចដាក់ជួលបានចាប់ពី 36 ខែទៅ 60 ខែ ដែលនឹងនាំមកនូវតុល្យភាពកាន់តែប្រសើរឡើងសម្រាប់អ្នកវិនិយោគ។ បន្ថែមពីលើនេះ ជារឿងធម្មតាហើយដែលម្ចាស់ជួលទីតាំងអចលនទ្រព្យបែបពាណិជ្ជកម្មចេញដោយមិនចាំបាច់មានសម្ភារៈបំពាក់ផ្សេងៗ។ សម្រាប់អ្នកជួលធ្វើពាណិជ្ជកម្មល្បីៗដូចជា Starbucks នឹងធ្វើការរៀបចំរចនាទីតាំងដោយផ្ទាល់ ដើម្បីធ្វើឲ្យប្រាកដថាសាខាហាងរបស់គេអាចធ្វើតាមលក្ខណៈស្លាកសញ្ញារបស់ពួកគេបានត្រឹមត្រូវ។ សរុបមក បែបនេះធ្វើឲ្យម្ចាស់ផ្ទះមិនចាំបាច់ធ្វើការចូលរួមច្រើន បន្ទាប់ជួលទៅឲ្យពាណិជ្ជករបែបនេះ។ អត្ថប្រយោជន៍ដែលម្ចាស់ហាងទទួលបានគឺអ្នកជួលអាចធ្វើការសងអចលនទ្រព្យត្រឡប់មកវិញជាមួយនឹងការកែលម្អ និងតុបតែងដ៏ស្រស់ស្អាតរួចជាស្រេច។
អចលនទ្រព្យពាណិជ្ជកម្មដែលល្អនឹងជួយបន្ថែមនូវគុណតម្លៃលើអចលនទ្រព្យដែលនៅជុំវិញ និងធ្វើឲ្យទីតាំងរបស់ខ្លួនកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ចំណូលត្រឡប់ក្នុងមួយម៉ែត្រការ៉េខ្ពស់ជាងការជួលសរុប ហើតម្លៃជួលក៏មានការកើនឡើងឥតឈប់ឈរផងដែរ។ អចលទ្រព្យពាណិជ្ជកម្មនៅក្នុងទីក្រុងភ្នំពេញ តែងតែត្រូវបានគេមើលរំលងដែលធ្វើឲ្យអ្នកដែលមកមុននឹងមានឱកាសកាន់តែច្រើនប្រសិនបើអ្នកវិនិយោគរកឃើញពីសក្ដានុពលនៃទីនេះមុនគេ។
ជ្រោយចង្វារគឺជាទីតាំងវិនិយោគដ៏ល្អបំផុតមួសម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ដីធ្លីនៅក្នុងខណ្ឌជ្រោយចង្វារមានការកើនឡើងតម្លៃជាង 400% និងតម្លៃផ្ទះមានការកើនឡើងទ្វេរដងក្នុងរយៈពេល 7ឆ្នាំចុងក្រោយនេះ។ សួនពាណិជ្ជកម្មណាឌីគួរតែស្ថិតនៅក្នុងការប្រមើលមើលរបស់អ្នកវិនិយោគទាំងអស់ សម្រាប់អចលនទ្រព្យពាណិជ្ជកម្មដែលនឹងមកដល់ក្នុងពេលឆាប់ៗ ជាមួយនឹងទីតាំងដ៏មានសក្ដានុពលត្រឹមតែ 3 នាទីបីពហុកីឡដ្ឋានមរតកតេជោ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្កាដិនស៊ីធី និងទីលានវាយកូនហ្គោលហ្កាដិនស៊ីធី។ មិនតែប៉ុណ្ណោះមានអ្នករស់នៅ និងអ្នកមកទស្សនារហូតដល់់ជាង 44 ម៉ឺនអ្នកនៅក្នុងចម្ងាយ 8km ជុំវិញសួនពាណិជ្ជកម្មណាឌីផងដែរ។ ជាមួយនឹងការមជ្ឈមណ្ឌលកម្សាន្តលំដាប់ថ្នាក់ពិភពលោក ទីលានកីឡាលំដាប់ថ្នាក់អន្តរជាតិ និងសក្ដានុពលនៃអ្នកមកធ្វើដំណើរកម្សាន្តដ៏ច្រើនលើសលប់ធ្វើឲ្យសួនពាណិជ្ជកម្មណាឌី នឹងក្លាយជាទីតាំងដែលទាក់ទាញអ្នកមកទស្សនាកាន់តែច្រើនបន្ថែមទៀត ព្រមទាំងបម្រើដល់អ្នកដែលមកលេងមជ្ឈមណ្ឌលកម្សាន្តនៅជុំវិញផងដែរ។
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 ដែលនឹងប្រារព្ធឡើងនៅក្នុងពហុកីឡដ្ឋានមរតកតេជោនឹង បន្ថែមគុណតម្លៃនៃសួនពាណិជ្ជកម្មណាឌី ដោយការត្រៀមខ្លួនទទួលអ្នកទេសចរណ៍អន្តរជាតិដ៏ច្រើន លើសលប់មកកាន់ភោជនីយដ្ឋានល្បីៗ សេវាកម្ម និងការកម្សាន្តផ្សេងៗ។ សួនពាណិជ្ជកម្មណាឌីត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវយ៉ាងតិចមួយម៉ឺននាក់់ប្រចាំថ្ងៃនៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ ការប្រកួតស៊ីហ្គេម។ សួនពាណិជ្ជកម្មត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថានឹងជាកន្លែងដែលនាំមកជូននូវសេវាកម្មដ៏ល្អឥតខ្ចោះ និងការចងចាំដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវអន្តរជាតិនៃព្រឹត្តិការណ៍ប្រកួត ស៊ីហ្គេមលើកទី 32 ។
ក្រៅអំពីការស្ថិតនៅក្នុងទីតាំងដ៏មានសក្ដានុពល និងកម្មវិធីប្រកួតកីឡាអន្តរជាតិដែលនឹងបន្ថែមនូវអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ទៅកាន់សួនពាណិជ្ជកម្មណាឌីធៀបនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងទៀតហើយនោះ សួនពាណិជ្ជកម្មណាឌីបានចាប់ផ្ដើមការសាងសង់របស់ខ្លួនរួចជាស្រេច ដោយបានកំណត់នូវស្តង់ដារកាន់តែប្រសើរឡើងក្នុងការសាងសង់គម្រោងបុរី នៅក្នុងប្រទេសកម្ពុជា ដោយធ្វើការបុកគ្រឹះហូតដល់ជម្រៅ 36 ម៉ែត្រ ដើម្បីធានានូវគុណភាព សុវត្ថិភាព និងភាពរឹងមាំនៃសំណង់។ ខណៈពេលដែលអ្នកអភិវឌ្ឍគម្រោងបុរីផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាមិនធ្លាប់ធ្វើការបុកគ្រឹះគម្រោងបានជ្រៅកម្រិតនេះ ធ្វើឲ្យសំណង់នៅមានកង្វះខាតគុណភាព និងស្ថេរភាពនៃការប្រើប្រាស់បន្ទាប់ពីសាងសង់រួចរាល់។ ក្រៅពីនេះ បុរីណាឌី
ក៏មានអ្នកត្រៀមជួលរួចជាស្រេចដែលនឹងចូលរស់នៅបន្ទាប់ពីគម្រោងសាងសង់រួចរាល់។ ក្រុមហ៊ុនដែលត្រៀមជួលរួចជាស្រេចរួមមាន ភោជនីយដ្ឋានហុងកុង ភោជនីយដ្ឋាន Luk Hot Pot ភោជនីយដ្ឋាន Singapore Bak Kut Teh ផ្សារទំនើប GC Supermarket និង ស្កាយបារ Kabukicho ។ ភោជនីយដ្ឋានទាំងអស់នេះស្ថិតនៅក្នុងចំណោមម៉ាកដែលមានឈ្មោះល្បីនៅឧស្សាហកម្មអាហារក្នុងទីក្រុងភ្នំពេញ ដែលមានសាខានៅក្រៅប្រទេសផងដែរ។
សួនពាណិជ្ជកម្មណាឌី ត្រូវបានអភិវឌ្ឍដោយ GCC ជាអ្នកអភិវឌ្ឍអចលនទ្រព្យដែលត្រូវបានគេស្គាល់ជាទូទៅពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជន។ ចាប់ពីការស្រាវជ្រាវដីធ្លី ការចាប់ផ្ដើមសាងសង់ រហូតដល់ការលក់ និងការផ្សព្វផ្សាយ GCC តែងតែផ្ដល់នូវសេវាកម្ម និងគុណភាពដែលគួរជាទីទុកចិត្ត។ សម្រាប់បុរី ណាឌី និងសួនពាណិជ្ជកម្មណាឌី ការបុកគ្រឹះរហូតដល់ជម្រៅ 36 ម៉ែត្រជាកំណត់ត្រាដ៏ល្អមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះគម្រោងនេះជាឱកាសដ៏ពិសិដ្ឋមួយសម្រាប់អ្នកដែលចង់ធ្វើការវិនិយោគនៅក្នុងអចលនទ្រព្យបែបពាណិជ្ជកម្ម ក៏ដូចជាម្ចាស់អាជីវកម្មដែលចង់ពង្រីកស្លាកសញ្ញារបស់ខ្លួនឲ្យស្គាល់ដល់ អតិថិជនអន្តរជាតិ។ សួនពាណិជ្ជកម្មណាឌី គឺជាឱកាសដែលអ្នកអាចរកបានក្នុងមួយទស្សវត្សម្ដង ប៉ុណ្ណោះនៅក្នុងខណ្ឌដែលមានសក្ដានុពលជ្រោយចង្វារ។
បញ្ចប់
សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
- BOREY NADI BY GC CITY : https://www.facebook.com/NADIBYGCC
- Phone Number/ Telegram: 096 606 6688
បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC បានផ្ដោតសំខាន់លើវិស័យសំខាន់ៗដោយការបង្កើតនូវក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា GC City, GC Empire, GCC Realty, GC Land, GC Trust, GC Fund, GC Design, GC Media, GC Super, HK Restaurant, Luk Hot Pot, ជាដើម។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។
រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822
Email: [email protected]
លោកង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: 089 648 770/ 098 831 868
Email: [email protected]