សហរដ្ឋអាមេរិកបន្តពង្រីកការដាក់សម្ពាធលើប្រទេសរុស្ស៊ីដោយសារមហិច្ឆតា

0

ដោយៈឧត្តម

មូស្គូ: សហរដ្ឋអាមេរិកបាន និងកំពុងដុតកំដៅប្រទេសរុស្ស៊ីសាជាថ្មី ទាក់ទងនឹងគំរោងពង្រីកសក្តានុពលសេដ្ឋកិច្ចរបស់រុស្ស៊ី ជាអ្វីដែលសហរដ្ឋអាមេរិកទំនងជាមិនសប្បា​យចិត្តលើការវិនិយោគដ៏៏ធំរបស់រុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា រដ្ឋាភិបាលក្រុងមូស្គូ បានប្ដេជ្ញាចាត់វិធានការសងសឹកវិញ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីផ្ទួនៗមកលើនាវារុស្ស៊ី មួយគ្រឿង និងក្រុមហ៊ុន២ទៀតដែលចូលរួមពាក់ព័ន្ធក្នុងគម្រោងបំពង់បង្ហូរឧស្ម័នខ្នាតយក្ស Nord Stream 2។

យោងតាមការចុំផ្សាយរបស់ទីភ្នាក់ងាព័ត៌មាន Reuters ឱ្យដឹងថា គម្រោងយក្សរបស់រុស្ស៊ី ដែលមានទំហំទឹកប្រាក់វិនិយោគ រហូតដល់១១ពាន់លានដុល្លារអាមេរិកខាងលើនេះ ជាចំណុចក្ដៅដែលបង្កឱ្យមានភាពតានតឹងជាថ្មី រវាងរដ្ឋាភិបាលកក្រុងមូស្គូ និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្រោះសហរដ្ឋអាមេរិក មិនចង់ឱ្យរុស្ស៊ី មានសេដ្ឋកិច្ចកាន់តែរឹងមាំ។

គម្រោងយក្សនេះ មានទំហំធំជាងគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream ដែលមានស្រាប់កាត់សមុទ្រ Baltic Sea ទៅទៀត ហើយវានឹងផ្ដល់លទ្ធភាពឱ្យរុស្ស៊ី វាងប្រទេសអ៊ុយក្រែន ពេលបំពង់បង្ហូរឧស្ម័ននេះតភ្ជាប់ទៅដល់តំបន់អឺរ៉ុប។

កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើនាវាមួយគ្រឿង។ ម្ចាស់នាវានោះ និងក្រុមហ៊ុនសាងសង់មួយទៀត ប៉ុន្តែក្រុមអ្នកប្រឆាំងគម្រោងនេះលើកឡើងថា វិធានការទាំងនេះមិនទាន់គ្រប់គ្រាន់ ដែលអាចបញ្ឈប់គម្រោងយក្សខាងលើបានឡើយ។

នៅក្នុងថ្ងៃដដែល សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ក៏បានដាក់ទណ្ឌកម្មលើមនុស្សប៉ុន្មាននាក់ ដែលខ្លួននិយាយថា ជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ដែលជាអ្នកទទួលខុសត្រូវ ចំពោះការបំពុលសម្លាប់លោក Alexei Navalny ដែលជាអ្នករិះគន់វិមានក្រឹមឡាំង (រុស្ស៊ី) កាលពីឆ្នាំមុនផងដែរ។

ជាការឆ្លើយតបទៅនឹងទណ្ឌកម្មថ្មីនេះ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា “យើងចាត់ទុកទង្វើបង្ករឿង ពីសំណាក់រដ្ឋការលោក ចូ បៃឌិន ថាខ្វះឆន្ទៈនយោបាយ និងជាការគ្មានឆន្ទៈ ក្នុងការកសាងទំនាក់ទំនងអាមេរិក-រុស្ស៊ី ដោយឈរលើមូលដ្ឋានភាពជាដៃគូ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here