7-Elevan ពន្យាពេលបើកដំណើរការនៅកម្ពុជារហូតដល់ចុងឆ្នាំនេះ

0

ដោយៈតារារះ

ភ្នំពេញៈ គំរោងបើកដំណើរការរបស់ម៉ាត 7-Eleven ដែលជាអាជីវកម្មដ៏លេចធ្លោមួយរបស់ថៃ ត្រូវបានពន្យារពេលទៅចុងឆ្នាំនេះ ដោយសារការកើនឡើងនៃការឆ្លងក្នុងសហគមន៍។

លោក Kriengchai Boonpoapichart ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CP All ប្រទេសថៃ បានប្រាប់សារព៌តមានអនឡាញមួយនៅប្រទេសថៃថា ផែនការបើកហាងនៅកម្ពុជានៅតែបន្តដដែល គ្រាន់តែយឺតយ៉ាងបន្តិច តែនឹងបើកមុនសាខានៅប្រទេសឡាវ។

លោកបន្ថែមថា “ដោយសារប្រទេសជិតខាងថៃ រូមមានកម្ពុជា និងឡាវ កំពុងតែមានវិបត្តិកូវីដ១៩ ដូច្នេះក្រុមហ៊ុននៅតែបន្តធ្វើការងាររៀបចំសិន ដោយរំពឹងថាអាចនឹងបើកនៅចុងឆ្នាំនេះ”។

អាជីវកម្ម7-Eleven នៅប្រទេសថៃ ក៏រងផលប៉ះពាល់អវិជ្ជមានពីកូវីដ-១៩ដែរ ប៉ុន្តែក្រុមហ៊ុនប្ដេជានឹងធ្វើយ៉ាងណា ឱ្យប្រសើរឡើងនៅកន្លះឆ្នាំចុងក្រោយនេះ ដោយមិនមានផែនការកាត់បន្ថយបុគ្គលិកឡើយ។
នៅឆមាសទី១ នៃឆ្នាំ២០២១នេះ CPAll បានបើកសាខាថ្មីចំនួន៣១១ នៅប្រទេសថៃ ជាមួយនឹងគម្រោងពង្រីកបន្ថែមទៀតជាច្រើនទៀតទៅអនាគត។

ក្រុមហ៊ុន CP All (Cambodia) Plc ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារនេះ ធ្លាប់បានបញ្ជាក់ថាសាខាដំបូងនៅកម្ពុជា នឹងបើកជាផ្លូវការនៅក្នុងអំឡុងខែមិថុនា ឬ កក្កដា ឆ្នាំ ២០២១ នៅត្រង់ទីតាំងស្ថានីយប្រេង PTT ព្រែកព្នៅ។ ប៉ុន្តែជាក់ស្ដែង មិនទាន់ឃើញមានហាងណាមួយបើកទ្វារនៅទីតាំងត្រង់នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here