រដ្ឋាភិបាលកំពុងផ្តោតលើការទាក់ទាញទេសចរណ៍មូស្លីម ដែលជាទីផ្សារទេសចរណ៍ថ្មី

0

ដោយៈសុជាតា

ភ្នំពេញៈ ឥស្លាមជាសាសានាដ៏ធំមួយ ក្នុងចំណោមសាសនាដទៃទៀត ដែលមានសាសនិករបសខ្លួន ទួទាំងសកលលោកប្រមាណ១៩០០លាននាក់ ដែលមានប្រមាណជា ២៤ ភាគរយនៃចំនួនប្រជាជនសរុបក្នុងសកលលោក។

មើលឃើញសក្តានុពលនេះ ប្រទេសកម្ពុជាដែលមានប្រជាជនមូស្លីម ត្រឹមតែ៦ ទៅ៧សែននាក់ ដែលស្មើនឹង៤.៤ភាគរយ នៃប្រជាជនសរុបនោះ ការទាក់ទាញទេស​ចរណ៍មូស្លីម ជាលក្ខណៈអន្តរជាតិនៅតែមានកម្រិតទាបនៅឡើយ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរកម្ពុជា នាពេលបច្ចុប្បន្នកម្ពុជាកំពុងមានវត្តមានជើងហោះហើរមួយចំនួន ពីបណ្តាប្រទេសឥស្លាម មានដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី អារ៉ាប់រូមអីមីរាត់ និងកាតា ហើយគេសង្ឃឹមថា នឹងមានតភ្ជាប់់ជើងហោះហើរដោយផ្ទាល់ ជាមួយប្រទេសទួកគីមួយទៀតនៅពេលខាងមុខ។

បើតាមអ្នកជំនាញខាងវិស័យទេសចរបានលើកឡើងថា ចំនួនទេសចរមូស្លីមមកប្រទេសកម្ពុជា នៅមិនទាន់មានកំណើនខ្ពស់នៅឡើយ ដោយទាមទារការចលនាទេសចរ​ណ៍ក្នុងស្រុកជាមុនសិន មុននឹងធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ប្រភេទនេះ ជាលក្ខណៈអន្តរជាតិ។

អ្នកជំនាញបានលើកឡើងថា មូលដ្ឋានអាជីវកម្មទេសចរណ៍ គួរត្រៀមបន្ថែមទៀតដើម្បីទទួលភ្ញៀវទេសចរណ៍មូស្លីម ដូចជា តម្រូវការម្ហូបអាហាររបស់ទេសចរមូស្លីម តម្រូវការទីកន្លែងថ្វាយបង្គំ របស់ទេសចរមូស្លីម និងផ្តល់ភាពកក់ក្កៅដល់ទេសចរមូស្លីម ហើយនិងតម្រូវការពិសេសក្នុងខែបូសរ៉ាមាឌន។

ជាងនេះទៀត ប្រទេសកម្ពុជាគួររៀបចំ ទីតាំងដាច់ដោយឡែករវាងបុរស និងស្រ្តី បន្ទប់ទឹកស្អាត និងព្រមទាំងសេវាកម្មដែលហាមឃាត់សម្រាប់ទេសចរមូស្លីម។

បច្ចុប្បន្ននេះ ប្រទេសចំនួន១០បានទទួលបានរកចំណូល បានច្រើនជាងគេពីទេសចរណ៍មូស្លីមគឺ Turkey Malaysia Saudi arbia Eqypt Morocco Indonesia Kuwait Tunisa Jordan និង Iran៕

LEAVE A REPLY

Please enter your comment!
Please enter your name here