ដោយៈគង់ សូរិយា
ភ្នំពេញៈ សមាគមអចលនទ្រព្យសកល បានសម្រេចតែងតាំងបុគ្គលពីរូបជាអនុប្រធានសមាគមប្រចាំខេត្តសៀមរាប ដើម្បីពង្រីកបណ្តាញក្នុងគោលដៅលើកកំពស់ការផ្សព្វផ្សាយ ក៏ដូចពង្រីកសក្តានុពលលើវិស័យអចលនទ្រព្យនៅកម្ពុជា។

ថ្នាក់ដឹកនាំសមាគមប្រចាំខេត្តសៀមរាប ដែលត្រូវបានតែងតាំងនោះរួមមានទី១ លោក ប៉ែន សូរ ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាបទទួលបន្ទុកផ្នែកសំណង់ និងទី២ លោក យ៉ាង វិនយុង ជាអនុប្រធានសមាគមអចលនទ្រព្យសកលខេត្តសៀមរាបទទួលបន្ទុកផ្នែកអភិវឌ្ឍន៍។
លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល(GRA)បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ សីហានេះថា សមាគមអចលនទ្រព្យសកលមានគោលដៅចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមលើកកំពស់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ហេតុនេះសមាគមមានគោលដៅពង្រីកបណ្តាញថ្នាក់ដឹកនាំឲ្យបានទូទាំងប្រទេស និងពង្រីកទៅកាន់ក្រៅប្រទេស នាពេលខាងមុខបន្ថែមទៀត។
លោកបន្តថា “យើងមានគោលដៅក្នុងការផ្សព្វផ្សាយ ពីការរីកចម្រើនអចលនទ្រព្យនៅកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទាក់ទាញទុនវិនិយោគពីក្រៅប្រទេសមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត”៕