ក្រុមហ៊ុនថៃគ្រោងវិនិយោគ ១០ ពាន់លានបាត ដើម្បីបើកដំណើរការពិភពនិម្មិតដំបូងក្នុងវិស័យអចលនទ្រព្យ

0

ដោយ: សុផារី

បាងកក: T&B Media Global ដែលជាក្រុមហ៊ុនផ្សព្វផ្សាយនិងកម្សាន្ត បានបើកដំណើរការ Translucia metaverse ជាពិភពនិម្មិតដែលមនុស្សអាចប្រើឧបករណ៍ផ្សេងៗ ដើម្បីផ្លាស់ទីនិងទំនាក់ទំនងក្នុងបរិយាកាសនិម្មិត ដំបូងគេបំផុតនៅក្នុងប្រទេសថៃ។

ការវិនិយោគនៅដំណាក់កាលដំបូងនៃគម្រោងនេះមានតម្លៃដល់ទៅ ១០ ពាន់លានបាត និងអាចឈានដល់តម្លៃយ៉ាងតិច ១០០ ពាន់លានបាត។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Jwanwat Ahriyavraromp នាយកប្រតិបត្តិនិងជាស្ថាបនិកក្រុមហ៊ុន T&B Media Global។

លោកមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថាពិភពជំនួញនឹងមានបដិវត្តន៍ក្លាយជាពិភពវេទមន្ត ដែលអ្វីៗអាចសម្រេចបាន ហើយមនុស្សគ្រប់គ្នានឹងមានសុភមង្គល។ វានឹងអនុញ្ញាតឱ្យមនុស្សបង្កើតអាជីពថ្មីប្រកបដោយនិរន្តរភាព រួមចំណែកដល់សង្គមនិងអាជីវកម្ម និងការផ្លាស់ប្តូររបៀបដែលមនុស្សជួបប្រទះក្នុងជីវិត”។

“ការតភ្ជាប់រវាងពិភពពិតនិងនិម្មិតនឹងបង្កើតឱ្យមានសេដ្ឋកិច្ចថ្មី។ ការច្នៃប្រឌិតថ្មីនិងបច្ចេកវិជ្ជាជឿនលឿនផ្សេងៗគ្នា នឹងរួមបញ្ចូលគ្នាជាមួយការស្រមើលស្រមៃនិងការច្នៃប្រឌិត ដើម្បីផ្តល់ជូនអ្នករាល់គ្នានូវបទពិសោធន៍ថ្មី ការតភ្ជាប់ការងារដោយរលូន ទំនាក់ទំនងសង្គម ការកម្សាន្ត និងសកម្មភាពផ្សេងៗទៀត។ទាំងនេះជាផ្លូវទៅកាន់សង្គមប្រកបដោយនិរន្តរភាពគុណភាពខ្ពស់ដែលយើងទាំងអស់គ្នាស្វែងរក” ។

ដៃគូដំបូងរបស់ក្រុមហ៊ុន Translucia គឺ MQDC ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដំបូងគេ ដែលប្រើភាសា Translucia ។ ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍទីក្រុងមួយនៅក្នុងពិភពនិម្មិតនេះ ក្នុងនោះមានការអភិវឌ្ឍទីក្រុងនិងគម្រោងអចលនទ្រព្យនិម្មិត។

លោកស្រី Thippaporn Ahriyavraromp ស្ថាបនិកនិងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃ MQDC បានសម្តែងនូវទំនុកចិត្តលើគម្រោងនេះ។ លោកស្រីបានមានប្រសាសន៍ថា “Metaverse នឹងជំរុញនិងផ្លាស់ប្តូរអាជីវកម្មគ្រប់វិស័យ ចាប់ពីការកំសាន្តរហូតដល់វិស័យអចលនទ្រព្យ និងសូម្បីតែការថែទាំសុខភាព” ។

ប្រភព៖ Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here