លោកស្រីGrace Rachny បើចង់ក្លាយជាអ្នកវិនិយោគជោគជ័យកុំស្រលាញ់ អចលនទ្រព្យខ្លាំងពេក

0

ដោយៈវឌ្ឍនៈ
ភ្នំពេញៈ អ្នកមានៗនៅស្រុកខ្មែរជាច្រើននាពេលបច្ចុប្បន្ន រួមទាំងមហាសេដ្ឋីនៅលើពិភពលោកផងដែរ គេសង្កេតឃើញថាកើតចេញពីការរកស៊ី ក្នុងវិស័យអចលនទ្រព្យ ហើយនៅថ្ងៃនេះដែរ។

អ្នកស្រីGrace Rachny Fong នាយិកាក្រុមហ៊ុនCentury21 Cambodoiaនិងជា វិនិយោគិនអចលនទ្រព្យមួយរូបបានមានប្រសាសន៍ឲ្យដឹងថា ចង់ក្លាយជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យ កុំស្រលាញ់អចលនទ្រព្យនោះខ្លាំងពេក។

អ្នកស្រីបានបន្តថា នៅពេលទិញដីធ្លីទិញផ្ទះ ឬទិញអចលនទ្រព្យប្រភេទណាមួយនោះ សូមកុំដេកអោបអចលនទ្រព្យនោះទុក ដោយមិនៅព្រមលក់ចេញ ទោះគេឱ្យចំណេញយ៉ាងណាក៏ដោយនោះ។

អ្នកខ្លះទិញដីធ្លីបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ តែដោយសារតែមានការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល នៅក្នុងតំបន់ដែលគាត់បានទិញដី បានធ្វើឱ្យដីធ្លីនោះឡើងថ្លៃភ្លាមៗ ហើយក៏មានអ្នកបេតីដីធ្លីនោះ សម្រាប់អភិវឌ្ឍន៍និងត្រូវការទិញដីនោះសម្រាប់យកទៅអភិវឌ្ឍន៍។

អ្នកស្រីបន្តថា “ដូច្នេះក្នុងនាមជាអ្នកអភិវឌ្ឍន៍គួរតែកុំរង់ចាំ យើងអាចពិចារណាលក់ដីនោះ ហើយទៅរកទិញនៅតំបន់ណា ដែលមានតម្លៃទាបជាងដើម្បីបានប្រាក់ចំណេញ”។

អ្នកស្រីGrace Rachny បានបន្តថា ក្រៅពីដីធ្លី ការទិញផ្ទះទុកចំណេញក៏ដូចគ្នា បើសិនជាគេមានតម្រូវការ ក្នុងការទិញផ្ទះដែលយើងបានទិញហើយនោះ តើយើងគួរទុកវាបន្តទៀតដោយអត់មានចំណូលអ្វីសោះ ឬក៏យើងត្រូវលក់វាដោយទទួលបានចំណូលសម្រាប់បង្វិលលំហូរសាច់ប្រាក់ សម្រាប់អាជីវកម្មរបស់យើង ។

ជាសាររបស់លោកស្រី ការស្រលាញ់អចលនទ្រព្យវាមិនខុសទេ តែសូមកុំដេកអោបអចលនទ្រព្យនោះ ដោយមិនមានលំហូរសាច់ប្រាក់បង្វិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here