ខេត្តតាកែវរៀបចំពិភាក្សាលើការងារទាក់ទងការជីកប្រឡាយព័ន្ឋអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំពិភាក្សារលើនីតិវិធី និងយន្តការដើម្បីអនុវត្តការងារប្រមូលដី និការស្នើសុំជីកប្រឡាយលើកទំនប់ព័ទ្ធ ជុំវិញសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

កិច្ចប្រជុំនេះដឹកនាំដោយ លោកឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ បានឣញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើនីតិវិធីនិងយន្តការ ដើម្បីអនុវត្តការងារប្រមូ​លដី និងការស្នើសុំជីកប្រឡាយ លើកទំនប់ព័ទ្ធជុំវិញសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមប្រព័ន្ ធzoom video conference ដែលរៀបចំទ្បើងនៅសាល ប្រជុំ អគាររដ្ឋបាលខេត្តតាកែវ។

ក្នុងកិច្ចប្រជុំខាងនេះដែរ ក៏មានការអញ្ជើញចូល រួម ពីសំណាក់លោកឧត្តមសេនីយ៍ទោសុខ សំណាង ស្នងការនគរខេត្តតាកែវ លោកម៉ឹង វុធី ឣភិបាលរងខេត្ត លោកប្រធាន អនុ ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក លោក លោកស្រី អាជ្ញាធរ ភូមិឃុំមួយចំនួនផងដែរ។

កិច្ចប្រជំក្រោម​អធិបតីភាព​ឯកឧត្តម បេង ហុងសុជាតិ ខេមរ៉ូអគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅដ្ឋាន និងជាប្រធានក្រុមការងារគាំទ្រ ដល់ការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here