ដោយៈជេស៊ីកា
ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម កំពស់ប្រមាណ៤០០ម៉ែត្រ ស្ថិតនៅតំបន់ផ្សាររាត្រី នៃទីក្រុងកោះពេជ្របានពន្យាពេលសាងសង់ ខណៈគ្រឿងចក្រជាច្រើនត្រូវបានបញ្ឈរទុកជ្រោងច្រាង។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាងបានមានប្រសាសន៍៍ឲ្យដឹងថា ការដ្ឋានគំរោងនេះមិនមានសកម្មភាពនោះទេ ពួកគេអាចពន្យាពេលសាងសង់គម្រោងដ៏ធំនេះ ដោយយើងមិនដឹងពួកគេ នឹងចាប់ផ្តើមសាងសង់នៅពេលណានោះទេ។
គម្រោងនេះស្ថិតនៅចំណុចផ្សាររាត្រី កន្លែងសំរាប់កុមារលេងកំសាន្តនៅពេលយប់ ដែលបច្ចុប្បន្នមជ្ឈមណ្ឌលកំសាន្តនេះ ត្រូវបានរើទៅកាន់ទីក្រុងរណបជ្រោយចង្វារ ក្បែរស្ពានជ្រោយចង្វារ។
លោកទូច សំណាងបានឲ្យដឹងនាពេលកន្លងមកថា តាមលោកដឹងគំរោងនេះ គ្រោងសាងសង់អាគារជាច្រើន ក្នុងនោះអគារមេក្នុងគំរោងនេះ មានកំពស់រហូតដល់ជាង៤០០ម៉ែត្រ ប៉ុន្តែយ៉ាងណាលោកមិនបញ្ជាក់ពីព៌តមានលំអិតនោះទេ។
យ៉ាងណាកាលពីឆ្នាំចុងឆ្នាំ២០១៩កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអនុម័តគម្រោងនេះរួចហើយ ដោយមានទំហំទឹកប្រាក់វិនិយោគជាង១៣០០លានដុល្លារអាមេរិក ដែលជាគំរោងវិនិយោគដោយក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន។
យ៉ាងណាក៏ដោយយើងជូនពរគំរោងនេះ ចាប់ផ្តើមសាងសង់ឆាប់ៗ និងទទួលបានជោគជ័យជាជាងព័ទ្ឋរបង និងទុកគ្រឿងចក្រចោលបែបនេះ៕