ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការងើបឡើងវិញនៃសេដ្ឋកិច្ច លំហូរនៃទុនវិនិយោគពីក្រៅប្រទេសបណ្តើរៗ កំពុងស្រោចស្រង់ទីផ្សារអចលនទ្រព្យ បែបពាណិជ្ជកម្មបណ្តើរៗហើយ។

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការងើបឡើងវិញនៃសេដ្ឋកិច្ច លំហូរនៃទុនវិនិយោគពីក្រៅប្រទេសបណ្តើរៗ កំពុងស្រោចស្រង់ទីផ្សារអចលនទ្រព្យ បែបពាណិជ្ជកម្មបណ្តើរៗហើយ។

លោក Ken Lo អគ្គនាយកក្រុមហ៊ុន Coldwell Banker Cambodia បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នារសៀលថ្ងៃទី២៤ វិច្ឆិកាកន្លងមកថា ក្នុងរយៈពេលពីរខែចុងក្រោយនេះ មានការងើបឡើងវិញបណ្តើរ ដែលភាគច្រើនជាទីផ្សាររបស់ក្រុមហ៊ុនក្នុងស្រុក ដែលពួកគេបានផ្លាស់ប្តូរនិន្នាការ ពីការប្រើប្រាស់ផ្ទះល្វែងធ្វើជាការិយាល័យ មកប្រើប្រាស់អគារការិយាល័យជំនួសវិញ។
លោកបន្តថា “ជាមួយនឹងការផ្លាស់ប្តូរឥរិយាបទនេះ ថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួនក៏បានផ្លាស់ប្តូរ ពីការប្រើប្រាស់ការិយាល័យ Grand C មកកាន់ការិយាល័យប្រភេទ Grand B ជំនួសវិញ”។ លោកបន្តថា “អតិថិជនរបស់យើង៨០ភាគរយ ជាអ្នកវិនិយោគក្នុងស្រុក ប៉ុន្តែយើងរំពឹងថា ទីផ្សារបរទេសនឹងកើនឡើងចាប់ពីឆ្នាំ២០២២ខាងមុខនេះ”។

លោក Ken Lo បានបន្តថា ការជួលអគារការិយាល័យធ្វើការ ជាការបង្កភាពងាយស្រួល មានភាពស៊ីវិល័យ ស្តង់ដា មានក្រិតក្រមខ្ពស់ និងមានលក្ខណៈវិជ្ជាជីវៈ ពិសេសពួកគេអាចបង្កើត ឬចងបណ្តាញបែបសហគមន៍ជំនួញមួយ នៅអគារការិយាល័យធ្វើការរបស់ពួកគេ ព្រោះអគារការិយាល័យជួលនិមួយៗ មានក្រុមហ៊ុនច្រើនបានជួលសម្រាប់ធ្វើការងាររបស់ពួកគេ៕