ដំណឹងល្អៈក្រុមហ៊ុនធំលំដាប់លេខ២លើពិភពលោក China Railways បានបង្ហាញវត្តមាននៅកម្ពុជាហើយ

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ធំជាងគេលំដាប់លេខ២នៅលើពិភពលោក បាននិងកំពុងបង្ហាញវត្តមាននៅកម្ពុជារួចហើយកាលពីពេលថ្មីៗនេះ។

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុននេះ បានមានប្រសាសន៍ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននេះ កំពុងសិក្សាលើគំរោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើននៅកម្ពុជា និងផ្លូវល្បឿនលឿនភ្នំពេញ បាវិតផងដែរ។

ក្រុមហ៊ុននេះ មានបុត្រសម្ព័ន្ឋប្រមាណ៥០ក្រុមហ៊ុន ដែលក្រុមហ៊ុននេះជាផ្នែកមួយ នៃក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ដែលជាក្រុមហ៊ុនមានជំនាញច្បាស់លាស់ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំៗ ជាច្រើននៅប្រទេសចិន និងបណ្តាប្រទេសនានានៅលើពិភពលោក។

តាមប្រភពព៌តមានដដែលបានឲ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន China Railways ចំំនួន៦ទៀតនឹងចូលមកកាន់ប្រទេសកម្ពុជាឆាប់ៗនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងកិច្ចប្រជុំគណរដ្ឋមន្រ្តីកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលមានផែនការកែលំអរផ្លូវរថភ្លើងភ្នំពេញ ព្រះសីហនុ ទៅជាខ្សែរថភ្លើងទំនើប និងមានល្បឿនលឿននាពេលខាងមុខនេះ។

ជាមួយគ្នានេះ សម្តេចក៏បានបង្ហើបពីគំរោងសាងសង់ខ្សែ រថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងសៀមរាប និងពីក្រុងសៀមរាបទៅកាន់ព្រំដែនប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here