ដោយៈសុខុម
បាងកក: រដ្ឋាភិបាលថៃ បានប្តេជ្ញាបង្កើនការវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ផ្សេងៗនៅឆ្នាំ២០២២ នេះដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចទូទាំងប្រទេស។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៤ មករា។

ដោយៈសុខុម
បាងកក: រដ្ឋាភិបាលថៃ បានប្តេជ្ញាបង្កើនការវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ផ្សេងៗនៅឆ្នាំ២០២២ នេះដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចទូទាំងប្រទេស។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៤ មករា។

យោងតាមលោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃឱ្យដឹងថា ទីភ្នាក់ងារពាក់ព័ន្ធនានា ត្រូវបានលោកនាយករដ្ឋម ន្ត្រីប្រាយុទ្ធ ចាន់អូចា ណែនាំឱ្យពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងបណ្ដាខេត្ត បង្កើនការប្រកួតប្រជែងផ្នែកដឹកជញ្ជូន និងបង្កើនប្រាក់ចំណូលរបស់ប្រជាជនមូលដ្ឋាន។
តាមការរំពឹងទុក គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលមានប្រវែងសរុប៨១,៥គីឡូម៉ែត្រក្នុងខេត្តចំនួន៦ នឹងចាប់ផ្ដើមដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយរួមទាំងការអភិវឌ្ឍផ្លូវដែកនៅខុនគែន (Khon Kaen) ភូកេត (Phuket) ឈៀងមៃ (Chiang Mai) នគររាជសីម៉ា (Nakhon Ratchasima) ហាតយ៉ៃ (Hat Yai) និងភីតសានូលូក (Phitsanulok) ផងដែរ។
អ្នកនាំពាក្យដដែលលើកឡើងថា ដំណាក់កាលដំបូងនៃគម្រោងផ្លូវដែក Khon Kaen Light Rail Transit ប្រវែង២៦គីឡូម៉ែត្រហាក់មានការរីកចម្រើនខ្លាំងជាងគេ។
គម្រោងផ្លូវដែកប្រវែង៤២គីឡូម៉ែត្រនៅភូកេត កំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) និងការសិក្សាចាប់ដៃគូសហការរវាងវិស័យរដ្ឋ និងឯកជន (PPP) នៅឡើយ។ គម្រោងនេះគ្រោងដាក់ ឱ្យដំណើរការនៅត្រឹមឆ្នាំ២០២៨។
លោក Thanakorn Wangboonkongchana ថ្លែងថា អាជ្ញាធរផ្លូវដែកកំពុងរៀបចំ និងអនុវត្តគម្រោងPPP សម្រាប់ផ្លូវដែក Red Line ប្រវែង១៥,៧គីឡូម៉ែត្រនៅឈៀងម៉ៃ។ លោកបន្ថែមទៀតថា គម្រោងនេះគ្រោងនឹងដាក់ស្នើ ទៅគណៈរដ្ឋមន្ត្រីនៅឆ្នាំ២០២៣ ហើយនឹងចាប់ផ្តើមការស្ថាបនានៅឆ្នាំ២០២៤ ដោយទំនងជាចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៨។
គម្រោងអភិវឌ្ឍន៍ផ្លូវដែកឈៀងម៉ៃ មានផ្លូវចំនួន៣ខ្សែដែលមានប្រវែងសរុប៤០,៦ គីឡូម៉ែត្រ។ ខ្សែ Red Line គ្រោងចាប់ផ្ដើមដំណើរការស្ថាបនាមុនគេ ហើយនឹងដំណើរការខ្សែបន្តបន្ទាប់ទៀត។

ឧបនាយករដ្ឋមន្ត្រី Supattanapong Punmeechaow បានគូសបញ្ជាក់ថា រដ្ឋាភិបាលប្តេជ្ញាអនុវត្តន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន១០០គម្រោង ជាមួយនឹងទំហំទុនវិនិយោគរហូត ដល់ទៅ២ទ្រីលានបាត (៦០ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២២នេះ ជាពិសេសគម្រោងនានាដែលស្ថិតនៅច្រករបៀង សេដ្ឋកិច្ចភាគខាងកើត បន្ទាប់ពីបានវិនិយោគលើគម្រោងអភិវឌ្ឍន៍ចំនួន១៦០គម្រោង ដែលសរុបជាទឹកប្រាក់អស់១,៥ទ្រីលានបាត (៤៥ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ៕ Bangkok Post៕