ដោយ: ម៉ាលីស
ភ្នំពេញ: រដ្ឋបាលរាជធានីភ្នំពេញ បាន បើក កិច្ច ប្រជុំពិភាក្សាលើការសាងសង់ស្ពានអាកាស ស្ថិតនៅ ស្របតាម មហាវិថី សហព័ន្ធ រុស្ស៊ី និងវិថី សម្ដេច ចៅហ្វាវាំង គង់ សំអុល ( ផ្លូវ ២០០៤) ស្ថិតនៅ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ក្រោម អធិបតីភាព លោក ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានី ភ្នំពេញ។
ដើម្បី បញ្ចៀស និងកាត់បន្ថយការកកស្ទះចរាចរណ៍ ត្រង់ចំនុចមហាវិថី សហព័ន្ធ រុស្ស៊ី និង វិថី សម្ដេច ចៅហ្វាវាំង គង់ សំអុល ( ផ្លូវ ២០០៤ ) រដ្ឋបាល រាជធានី ភ្នំពេញ កំពុង សិក្សា គម្រោង សាងសង់ ស្ពាន អាកាស មួយ ខ្សែ និង គ្រោងសិក្សាបន្ថែម ផ្លូវ ក្រោមដីមួយខ្សែទៀត ដើម្បីធ្វើឱ្យលំហូរ ចរាចរណ៍ មានភាព ងាយស្រួល ក្នុង ការ ធ្វើដំណើរ។
ស្ពានអាកាសថ្មីមួយ នេះគ្រោងនឹងបើកការដ្ឋានស្ថាបនា ក្រោយពីបើកសម្ពោធដាក់ឲ្យ ប្រើប្រាស់ ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅ ។ នៅពេលការដោះស្រាយចរាចរណ៍នៅរង្វង់ មូលចោមចៅ បានល្អប្រសើរហើយវាបែរមកកកស្ទះ ចរាចរណ៍នៅចំណុចស្តុបផ្សារស៊ិនជូរីផ្លាហ្សា ( ផ្លូវ ២០០៤ កែងផ្លូវសហពន្ធរុស្ស៊ី) នេះតែម្ដង ដែលតម្រូវឲ្យរដ្ឋបាល រាជធានីភ្នំពេញត្រូវតែធ្វើការ សិក្សាដើម្បីសាងសង់ស្ពាន អាកាសថ្មីមួយទៀតនៅតំបន់នេះ៕