អ្នកជំនួញអចលនទ្រព្យធំៗពីររូបបង្ហាញវិធីសាស្រ្តបង្កើនទ្រព្យ តាមរយៈការវិនិយោគលើវិស័យអចលនទ្រព្យ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ឧកញ៉ាល្បីឈ្មោះ និងមានឥទ្ឋិពលលើវិស័យសេដ្ឋកិច្ចនិងអចលនទ្រព្យនៅកម្ពុជា បានបង្ហើបពីវិធីសាស្រ្តវិនិយោគ លើអចលនទ្រព្យ ដើម្បីទទួលបានផលចំណេញ។

លោកជំទាវលឹម ឈីវហូរប្រធានក្រុមហ៊ុនអ៊ែតវូដគ្រុប និងមានក្រុមហ៊ុនក្នុងដៃជាច្រើនទៀត បានមានប្រសា​សន៍ឲ្យដឹងនាពេលកន្លងមកថា វិស័យអចលននទ្រព្យនៅកម្ពុជា នឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារសេដ្ឋកិច្ចកម្ពុជាមានភាពររីកចម្រើន និងគោលនយោបាយត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ។

លោកជំទាវបន្តថា ហេតុនេះយុវជនគួរសន្សំលុយ ទិញលំនៅដ្ឋាន ព្រោះអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបច្ចុប្បន្ន ផ្តល់ការបង់រំលស់១០០ភាគរយ ។​ហេតុនេះបើយើងចេះសន្សំលុយទិញផ្ទះបាន ក្នុងរយៈពេល១០ឆ្នាំក្រោយ យើងអាចលក់ផ្ទះចេញពេលនោះ យើងអាចបានលុយមួយចំនួន ដើម្បីអាចបន្តវិនិយោគគដទៃទៀត”។

លោកជំទាវបន្តថា “ហេតុនេះយុវជនគួររៀនសន្សំ ព្រោះទ្រព្យសម្បត្តិកើតពីការសន្សំ បើយើងចេះសន្សំយើងនឹងមានទ្រព្យ អ្នកមានប្រាក់ណាក៏ពូកែសន្សំដែរ”។

ចំណែកអ្នកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានមានប្រសាសន៍៍ឲ្យដឹងផងដែរថា ការវិនិយោគលើវិស័យអចលនទ្រព្យ គួរសិក្សាពីលទ្ឋភាពខ្លួនឯងជាមុន ពិសេសលំហូរសាច់ប្រាក់ ជាជាងខ្ចីលុយពីធនា​គារដែលគ្មានគោលដៅច្បាស់លាស់ នាំាំឲ្យមានគ្រោះថ្នាក់នៅពេលក្រោយ។

លោកបន្តថា “អ្នកវិនិយោគលើអចលនទ្រព្យ គួរពិនិត្យទីតាំាំង ដែលមានឱកាសរីកចម្រើនលឿននាពេលអនាគត និងងសិក្សាពីមូលដ្ឋានច្បាប់ ឲ្យ​បានច្បាស់លាស់ មុនសម្រេចចិត្តវិនិយោគលើគំរោងណាមួយ””៕

LEAVE A REPLY

Please enter your comment!
Please enter your name here