ដោយៈសហការី
ភ្នំពេញៈ ក្រុមហ៊ុនជីស៊ីស៊ី ថ្ងៃស្អែកនេះនឹងប្រកាស បើកលក់សាកល្បង វិមានអលង្ការរបស់គម្រោងផ្សារជីស៊ីអូរឫស្សី។ វិមានអលង្ការមានទីតាំងនៅជាន់ទីមួយ L1A នៃផ្សារជីស៊ី អូរឫស្សី។
ជាន់នេះផងដែរ មានច្រកចេញចូលសំខាន់ៗចំនួនពីរ ដែលតភ្ជាប់ពីជាន់ផ្ទាល់ដី ទៅជាន់ទីមួយ ដែលផ្តល់ភាពងាយស្រួលទាំងអតិថិជន និងម្ចាស់ហាង ព្រមទាំងបង្កើន លំហូរអតិថិជននៅជាន់នោះផងដែរ។ វិមានអលង្ការគឺជាផ្សារដ៏ពិសេស និងប្រណីតមួយ ដែលលោកអ្នកអាចស្វែងរកគ្រឿងអលង្ការ មាស ប្រាក់ ពេជ្រ ត្បូង និងវត្ថុអនុស្សាវរីយ៍ប្រណិតៗដែលមានគុណភាព។
លោក កាំង នីន នាយកផ្នែកលក់ ផ្សារជីស៊ី អូរឫស្សី បានមានប្រសាសន៍ថា “វិមានអលង្ការមានប្រព័ន្ធការពារសុវត្ថិភាព នៅជុំវិញកន្លែងសំខាន់ៗចំនួន៦ទីតាំង។ យើងបានគិតគូរយ៉ាងលម្អិត អំពីសុវត្ថិភាពរបស់ម្ចាស់ហាង តាំងពីពេលបើកប្រកបអាជីវកម្ម រហូតដល់ពេលបិទហាងត្រឡប់ទៅផ្ទះវិញ”។ លោកបន្តថា “ចំណែកអតិថិជនដែលជាអ្នកទិញក៏មានអារម្មណ៍សុវត្ថិភាព និងកាន់តែងាយស្រួល ក្នុងការចំណាយពេលវេលាដើរទិញទំនិញនៅក្នុងវិមានអលង្ការ”។
លោកបានបន្តថា តាមការសិក្សារបស់យើង បងប្អូនអាជីវករ ជាធម្មតាគឺប្រមូលឥវ៉ាន់របស់ខ្លួនត្រឡប់ទៅវិញ ទៅមកដោយរក្សាទុកនៅក្នុងទូដែក ឬផ្ទះរបស់ពួកគាត់ដែលនៅឆ្ងាយពីហាង។ ជាពិសេសពួកគេប្រឈមមុខនឹងហានិភ័យខ្ពស់ ជាមួយនឹងការបាត់បង់ទំនិញ និងការខូចខាតទំនិញដោយសារតែការលួចឬឆក់ពេលដឹកជញ្ជូន ឬចោរគាស់កំឡុងពេលរក្សាទុកនៅក្នុងហាង។ ប៉ុន្តែប្រសិនបើបងប្អូនជ្រើសរើសធ្វើអាជីវកម្មនៅ វិមានអលង្ការរបស់ផ្សារជីស៊ី អូរឫស្សី លោកអ្នកនឹងអស់ក្ដីបារម្ភ ចំពោះបញ្ហាទាំងអស់ ព្រោះតែពួកយើងនឹងការពារសន្តិសុខសម្រាប់បងប្អូនជានិច្ច។
លោកកាំង នីន បានពន្យល់ថា “ប្រព័ន្ធសន្តិសុខទាំងប្រាំមួយនោះ រួមមាន បន្ទប់សុវត្ថិភាព ដើម្បីទុកដាក់ឥវ៉ាន់មានតម្លៃ ដូចនេះបងប្អូនអាជីវករនឹងទទួលបានភាពស្ងប់ និងទំនុកចិត្ត”។
លើសពីនេះប្រសិនបើមានគ្រោះថ្នាក់ ឬត្រូវការជំនួយបងប្អូនអាជីវករគ្រាន់តែចុចប៊ូតុង SOS ដែលមាននៅក្នុងហាងរបស់ពួកគេ ពេលភ្លាមៗនោះ ឧបករណ៍នោះនឹងបញ្ចូនដំណឹងទៅក្រុមសន្តិសុខ ។
ចំនែកឯប្រព័ន្ធប្រកាសអាសន្នវិញ គឺនឹងចាប់ផ្តើមរោទិ៍ឡើងនៅពេលដែលមានការប៉ុនប៉ងទន្ទ្រាន ឬទម្លុះចូលណាមួយ។ ជាមួយនឹងកាមេរ៉ាសុវត្ថិភាព ត្រូវបានតម្លើងនៅគ្រប់ច្រកចេញចូល និងគ្រប់ជ្រុង ដើម្បីធានាថាគ្មានកន្លែងណាអាចគេចផុត ពីការតាមដានត្រួតពិនិត្យរបស់ក្រុមសន្តិសុខ និងឆ្មាំប្រដាប់អាវុធរបស់វិមាន អលង្ការបានឡើយ ដោយពួកគេរក្សាការប្រុងប្រយ័ត្ន២៤ម៉ោង ហើយចាត់វិធានការភ្លាមៗនៅពេលចាំបាច់។
ដោយបានទទួលស្គាល់ពីបងប្អូន ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា ថា ជាក្រុមអភិវឌ្ឍន៍ក្នុងដែលយកចិត្តទុកដាក់ ក្រុមហ៊ុនជីស៊ីស៊ីក៏នឹងផ្តល់នូវសុវត្ថិភាពដល់ម្ចាស់ហាងទាំងអស់ ដោយផ្តល់អោយពួកគេនូវធានារ៉ាប់រងការពារប្រឆាំងនឹងបទចោរកម្ម និងអគ្គិភ័យ។
លោក កាំង នីន បានលើកឡើងថា ថាក្រុមហ៊ុនជីស៊ីស៊ីកំពុងពិភាក្សាជាមួយអ្នកក្រុមហ៊ុនធានារ៉ាប់រងធំៗមួយចំនួន នៅក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត នឹងជូនដំណឹងតាមក្រោយបន្ទាប់ ពីបញ្ចប់កិច្ចពិភាក្សា។
ផ្សារជីស៊ីអូរឬស្សីធ្លាប់ជាប្រធានបទ ដ៏ក្តៅគគុកក្នុងទីក្រុងរួចមកហើយ និងទទួលបានការគាំទ្រច្រើនលើសលប់ ពីសាធារណជនចាប់តាំងពីពាក់កណ្តាលឆ្នាំ2021 មកម្ល៉េះ នៅពេលដែលក្រុមហ៊ុនបានប្រកាសអំពីគម្រោងថាជាអគារ 6 ជាន់ ដែលជាស្ថាបត្យកម្មរចនាបែបខ្មែរ ដ៏ពិសេសមួយ រួមបញ្ចូលគ្នានូវភាពច្នៃប្រឌិតទំនើប ដែលមានទម្រង់ខុសៗខុសគ្នាពីមួយជាន់ទៅមួយជាន់។
ចាប់អារម្មណ៍ចង់ដឹងបន្ថែមពីវិមានអលង្ការ ឬ គម្រោងផ្សារជីស៊ីអូរឬស្សី? សូមអញ្ជើញមកការិយាល័យលក់ផ្សារជីស៊ីអូរឬស្សី ដែលមានទីតាំងនៅអគារផ្សារទំនើប អូឡាំព្យា ចុងសប្តាហ៍នេះ។ ដើម្បីអបអរសាទរ ការបើកលក់សាកល្បង វិមានអលង្ការ និងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រុមហ៊ុន ជីស៊ីស៊ី នឹងរៀបចំកម្មវិធីលក់សាកល្បងរយៈពេល2ថ្ងៃ ដែលមានការរៀបចំសកម្មភាពកម្សាន្ត ការសម្តែង និងប្រម៉ូសិនដ៏អស្ចារ្យសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចុះឈ្មោះ។
សម្រាប់ព័ត៍មានបន្ថែមអំពីផ្សារជីស៊ីអូរឬស្សី សូមទំនាក់ទំនងតាមរយៈហ្វេសប៊ុក GC Orussey Market – ផ្សារជីស៊ីអូរឫស្សី:https://www.facebook.com/gc.orusseymarket ។តេឡេក្រាម https://t.me/GCOrusseyMarket លេខទូរស័ព្ទ 099 331015, 098 331015៕