ដោយៈសហការី
ភ្នំពេញៈ GC Realty ជាចំណែកមួយនៃGolden Cambodia Century (GCC) ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ដោយមានចក្ខុវិស័យរួមក្នុងផ្នែកអចលនទ្រព្យ។

ដោយៈសហការី
ភ្នំពេញៈ GC Realty ជាចំណែកមួយនៃGolden Cambodia Century (GCC) ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ដោយមានចក្ខុវិស័យរួមក្នុងផ្នែកអចលនទ្រព្យ។

ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រីក និងបង្កើនទំនាក់ទំនងរវាងម្ចាស់គម្រោង ភ្នាក់ងារលក់ និង អតិថិជន(អ្នកទិញ)។

ត្រឹមរយៈពេលខ្លី GC Realty ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីអតិថិជន បានធ្វើអោយយើងទទួលបានពាន Diamond Class Executive ពី Golden Cambodia Century (GCC)កាលពីចុងឆ្នាំ២០២១កន្លងទៅ ។

ភាពជោគជ័យទាំងអស់នេះ សុទ្ធសឹងតែជាការខិតខំប្រឹងប្រែង របស់សមាជិកទាំងអស់ រួមទាំងភ្នាក់ងារលក់ដ៏មានទេពកោសល្យរបស់យើង ។ រាល់ភ្នាក់ងាររបស់យើង បានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលានានាពីក្រុមអ្នកជំនាញ ផ្នែកអចលនទ្រព្យដោយផ្ទាល់ ដើម្បីបង្កើនសមត្ថភាព ឈានទៅមុខរួមគ្នា ជាមួយនឹងលទ្ធផលជាទីគាប់ចិត្ត ។

ដើម្បីជាការលើកទឹកចិត្ត និងស្វែងរកភ្នាក់ងារបន្ថែម GC Realty បានរៀបចំព្រឹត្តិការណ៍ដ៏ធំ និងថ្មីបំផុតប្រចាំឆ្នាំសម្រាប់ភ្នាក់ងារលក់របស់ GC Realty ទាំងអស់នឹងទទួលបានប្រាក់កម្រៃជើងសារខ្ពស់បំផុត រហូតដល់ទៅ ៧០%+២០% រួមជាមួយនឹងប្រាក់ចំណូលអសកម្ម រហូតដល់ទៅ២០%បន្ថែមទៀត ។

កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ហើយលោកអ្នកអាចចូលរួមជាមួយយើង បានដោយសេរីជាមួយនឹងឱកាសមាសឱកាសប្រាក់ ដែលមិនធ្លាប់មានពីមុនមក ។
ទាំងនេះជាហេតុផលសំខាន់ៗដែលអ្នកទាំងអស់គ្នាគួរតែចូលរួមជាមួយយើង ៖

1. សម្រាប់ភ្នាក់ងារលក់ថ្មី ឬពុំធ្លាប់មានបទពិសោធន៍ពីមុនមក GC Realty នឹងមានកម្មវិធីវគ្គបណ្តុះបណ្តាល ជារៀងរាល់សប្តាហ៍ សម្រាប់ទុកជាមេរៀនជូនដល់ភ្នាក់ងារ GC Realty ដែលមានការចូលរួមពីអ្នកជំនាញ និងមានបទពិសោធន៍យូរឆ្នាំលើវិស័យអចលនទ្រព្យ។

2. សម្រាប់ការលក់ GC Realty មានក្រុមការងារដែលមានជំនាញ និងបច្ចេកទេស រង់ចាំជួយសម្រួលដល់ភ្នាក់ងារទាំងអស់ ដែលទាក់ទងទៅនឹងការលក់ជូនអតិថិជនទាំង តាមរយៈ Online Offline និងពេលមកដល់ផ្ទាល់។

3. ភ្នាក់ងារលក់របស់GC Realty ទាំងអស់នឹងមានឱកាសទទួលបានពានរង្វាន់ភ្នាក់ងារលក់ឆ្នើមប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ រួមជាមួយការដូរលើកទឹកចិត្ត និងកម្មវិធីជួបជុំនានាបន្ថែមទៀត ជាពិសេសមានចេញនូវវិញ្ញាបណ្ណបត្របញ្ជាក់សមត្ថភាព ជាភ្នាក់ងារឆ្នើមដែលទទួលស្គាល់ ដោយ GCC Group។

4. ដំណើរកម្សាន្តប្រចាំឆ្នាំដែលរៀបចំដោយក្រុមហ៊ុនផ្ទាល់
5. ការិយាល័យដ៏ធំបំផុត មានទំហំដល់ទៅជាង១០០០ម៉ែត្រការ៉េ ដែលនឹងដាក់អោយប្រើប្រាស់ សម្រាប់ភ្នាក់ងារលក់របស់ GC Realty នេះជាចំណែកសំខាន់ៗដែល GC Realty បានរៀបចំ និងផ្តល់ដល់ភ្នាក់ងារលក់ទាំងអស់ ។

សម្រាប់អ្នកដែលមានបំណង ក្លាយជាសមាជិកគ្រួសារយើង និងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះ អាចសាកសួរព័ត៍មានបានដោយសេរី តាមរយៈគេហទំព័រហ្វេសប៊ុករបស់ GC Realty ឬ តាមទំនាក់ទំនងមកកាន់ 016 362 263៕
