លោកបណ្ឌិតគីម ហ៊ាងបង្ហើបពីគំរោងខុនដូដែលនឹងមានតម្រូវការទីផ្សារខ្ពស់

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលតម្រូវការលំនៅដ្ឋាន បែបសហកម្មសិទ្ធ (ខុនដូ)កើនឡើងពីប្រជាពលរដ្ឋខ្មែរ និន្នាការទីផ្សារនេះ កំពុងវិវត្តន៍ទៅរកតម្រូវការប្រជាពលរដ្ឋក្នុងស្រុក។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា តម្រូវការខុនដូនឹងកើនឡើងខ្ពស់នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារទីក្រុងកាន់តែមានការកកស្ទះចរាចរ ណ៍ ព្រោះប្រជាជនចូលមករស់នៅរាជធានីភ្នំពេញមានចំនួនច្រើន។

លោកបន្តថា “ហេតុនេះទីផ្សារខុនដូដែលមានតម្លៃមធ្យម ដែលមានចាប់ពី១០០០ ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ គឺជាទីផ្សារដែលមានភាពស្រេកឃ្លាន”។លោកបន្តថា “តំបន់បឹងរាំង ខ័ណ្ឌដូនពេញនិងតំបន់ទីក្រុងដទៃទៀត នឹងមានការវាយផ្ទញល្វែងចោល ហើយសាងសង់ខុនដូជំនួសវិញនាពេលអនាគត”។

លោកបណ្ឌិតបន្តថា ការសាងសង់ខុនដូតម្លៃមធ្យម នៅតំបន់ទាំងនេះ ដូចជា ខ័ណ្ឌដូនពេញ​ ៧មករា ខ័ណ្ឌចំការមនជាដើម នឹងមានទីផ្សារខ្ពស់ ព្រោះវាជាតំបន់ដែលងាយស្រួលក្នុងការរស់នៅ មានសេវាកម្មស្បូរបែបទាំងសាលារៀន ភោជនីយដ្ឋាន ហាងកាហ្វេជាដើម។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានបង្ហាញថា រាជធានីភ្នំពេញនឹងមានមនុស្សរស់នៅ កើនដល់ចន្លោះ៤,៥ ទៅ៥លាននាក់នៅឆ្នាំ២០៣០ខាងមុខ។ កំនើនប្រជាសាស្រ្តនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋ ងាកមករស់នៅតាមខុនដូកាន់តែច្រើន ដោយសារទី១ ការកកស្ទះចរាចរណ៍ពិបាកធ្វើដំណើរ និងចំណាយពេលយូរ ទី២ ការកើនឡើងតម្លៃអចលនទ្រព្យខ្ពស់នៅក្នុងទីក្រុង និងទី៣ ការរីកចម្រើនបច្ចេកវិទ្យានឹងជំរុញធ្វើឲ្យគុណភាពជីវិតប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here