ដីលំហែរបូកគោលែនត្រៀមបើកដំណើរការគម្រោងទី៣នៅដើមខែមីនាខាងមុខនេះ

0

ដោយៈ សុផារី

កំពតៈ ក្រោយទទួលបានជោគជ័យ និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋលើការលក់ និងអភិវឌ្ឍន៍លើគម្រោងបូកគោលែនទី១ និងគម្រោងបូកគោលែនទី២ នៅក្នុងខេត្តកំពត បូកគោលែនត្រៀមបើកដំណើរការបូកគោលែនទី៣នៅក្នុងខែមីនាខាងមុខនេះ។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Youngsia Real Estate និងជាម្ចាស់គម្រោងដីឡូតិ៍លំហែបូកគោក្នុងខេត្តកំពត បានមានប្រសាសន៍ឲ្យដឹង នារសៀលថ្ងៃទី២១ កុម្ភៈនេះថា គិតត្រឹមខែកុម្ភៈនេះ គម្រោងអភិវឌ្ឍន៍ដីឡូត៍លំហែបូកគោលែនទី២ បានសម្រេ​ចការលក់យ៉ាងជោគជ័យ ដោយរហូតមកទល់ពេលនេះយើងលក់បាន៧០ភាគរយហើយ ខណៈគម្រោងបូកគោលែទី៣ កំពុងតែត្រៀមបើកដំណើរការការលក់នៅក្នុងថ្ងៃទី០១ ខែមីនាខាងមុខនេះហើយ។

គម្រោងបូកគោលែនទី៣នេះ មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤៣ ដែលមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ពីក្រុងកំពត ដែលជាទីតាំងសម្បូរធនធានធម្មជាតិ សាកសមបំផុតសម្រាប់ការលំហែ កំសាន្តបែបធម្មជាតិ។

លោកCooler Tanបានបន្តថា “ខេត្តកំពតជាខេត្តមានសក្តានុពល លើវិស័យទេសចរណ៍ធម្មជាតិ ហេតុនេះទើបយើងផ្តោត លើគម្រោងមានលក្ខណៈបៃតង ដើម្បីឱ្យអ្នករស់នៅ ឬមកលំហែរបានទទួលអារម្មណ៍ ស្រ​ស់ស្រាយ និងមានផាសុខភាព”។លោកបន្តថា “គម្រោងដីឡូត៍លំហែបូកគោលែនស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៣ ដែលមានជួរភ្នំ ព្រៃឈើ បរិយាកាសធម្មជាតិ ដែលនាំឱ្យអារម្មណ៍ស្រស់ថ្លា ត្រជាក់ស្រួលខ្លួន”។

លោកបានបញ្ជាក់ថា គម្រោងបូកគោលែនដ៍ទី៣នេះ មានទំហំ១៦ហិចតា មានប្រភេទដីឡូត៍តែមួយប្រភេទប៉ុណ្ណោះ គឺ១០គុណ២០ ម៉ែត្រ ដែលមានតម្លៃ២ម៉ឺនដុល្លាអាមេរិក ក្នុងមួយឡូតិ៍តែប៉ុណ្ណោះ។

ជាពិសេស សម្រាប់ការទិញចាប់ពីពេលនេះតទៅ នឹងមានការបញ្ចុះតម្លៃជាពិសេសរ ហូតដល់៤០០០ដុល្លាអាមេរិក ហើយសម្រាប់អ្នកបង់ផ្តាច់ មានការបញ្ចុះតម្លៃ៤០០០ដុល្លាអាមេរិក និងមានការថែមជូនផ្ទះលំហែដ៏ស្រស់ស្អាតមួយទៀតផងដែរ។

លោកបន្ថែមទៀតថា នៅក្នុងគម្រោងទី៣នេះ មានការអភិវឌ្ឍប្លែកថ្មីជាច្រើន ប្រកបដោយ ក្លោងទ្វារគម្រោងដ៏ធំ ផ្លូវធំទូលាយ សួនច្បារនិងផ្លូវដើរកំសាន្ត អមដោយស្រះទឹកដ៏ស្រស់ស្អាត ព្រមទាំងមានសន្តិសុខ២៤ម៉ោងទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here