ដោយៈវិវត្តន៍
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ជើងចាស់បានអះអាងថា នៅដើមឆ្នាំ២០២២នេះ សញ្ញាគួរឲ្យកត់សំគាល់ជាងគេ ក្នុងវិស័យអចលនទ្រព្យ គឺការទិញលក់ដីធ្លី។

ដោយៈវិវត្តន៍
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ជើងចាស់បានអះអាងថា នៅដើមឆ្នាំ២០២២នេះ សញ្ញាគួរឲ្យកត់សំគាល់ជាងគេ ក្នុងវិស័យអចលនទ្រព្យ គឺការទិញលក់ដីធ្លី។

អ្នកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co, Ltd បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១ មិនា កន្លងមកថា សកម្មភាពទិញ លក់ក្នុងវិស័យនេះ យើងឃើញចរន្តទិញលក់ មានភាពសកម្មជាងគេ គឺផ្នែកដីធ្លីនៅតំបន់ជាយក្រុង ដែលមានចម្ងាយចន្លោះពី២០ទៅ៣០គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញ។
អ្នកស្រីបន្តថា “ទោះជាមានសកម្មភាពទិញលក់ដីធ្លីក្តី ប៉ុន្តែវាមិនមានភាពពុះកញ្រ្ជោលដូចមុនវិបត្តិជំងឺកូវីដនោះទេ ដោយសកម្មភាពបច្ចុប្បន្នមានសភាពធម្មតា”។ អ្នកស្រីបន្តថា “ជាមួយនឹងសកម្មភាពទិញ លក់កើនឡើង តម្លៃដីធ្លីមួយចំនួនក៏កើនឡើងផងដែរ ពិសេសដីស្ថិតនៅតាមផ្លូវធំៗ ដែលអាចសាងសង់ជាបុរីបាន”។

ជាមួយគ្នានេះ អ្នកស្រីតាំង ហួរ បានឲ្យដឹងផងដែរថា ចំណែកដីស្ថិតនៅតាមផ្លូវតូចៗ តម្លៃមិនសូវមានការកើនឡើងច្រើននោះទេ ដោយសារអ្នក វិនិយោគឥលូវមានភាពឆ្លាតវៃជាងមុន និងស្វែងរកតែដីដែលមានតម្លៃទាបជាងទីផ្សារ ខណៈដីប្រភេទនេះពិបាករក ព្រោះទាល់តែពួកគេប្រឈមវិបត្តិលំហូរសាច់ប្រាក់ ទើបពួកគេលក់ចេញនិងអាចចចារបានតម្លៃល្អ៕