ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ រហូតមកទល់ពេលនេះ លំនៅដ្ឋានបានសាងសង់រួចស្ទើរអស់១០០ភាគរយហើយ ប៉ុន្តែអ្វីដែលអ្នកទិញគម្រោងនេះ មិនសប្បាយចិត្ត គឺការខកចិត្តមួយដ៏ធំ។
គំរោងដែលបានបោះទុនវិនិយោគតម្លៃ ១១០លានដុល្លារអាមេរិកបានប្រកាសលក់ជាផ្លូវការ តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ។
អ្នកទិញលំនៅដ្ឋានមួយរូប ដែលបាននិយាយឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សហភាគហ៊ុនិកគេហទំព័រ Propertyarea.asia ដឹងកាលពីសប្តាហ៍មុនថា លោកបានទិញផ្ទះនៅក្នុងគំរោងខាងលើនេះ ដោយផ្ទះរបស់លោកស្ថិតនៅជួរក្រោយគេ ជាប់ទន្លេធំ ជាទីតាំងដែលលោកអាចគយគន់ទិដ្ឋភាពដងទន្លេមេគង្គ និងប្រជុំទន្លេចតុមុខ។
លោកបន្តថា “ការទិញលំនៅដ្ឋាននេះ ដើមឡើយវាជាក្តីស្រម័័យមួយ ប៉ុន្តែពេលនេះវាជាការខកចិត្តមួយ ដោយសារទាំងតាំងផែ និងទូកជិះកំសាន្តត្រូវបានរួមតូច និងមិនអាចមើលឃើញអ្វីទាំងអស់ ពេលទីក្រុងកោះនរាសាងសង់សំណង់ផ្សេងៗរួច”។
លោកបាននិយាយឲ្យដឹងថា វាជាការខកចិត្តមួយធំណាស់់ សម្រាប់ខ្ញុំ ដែលនេះជាអ្វីដែលអ្នកឧកញ៉ា សៀ រិទ្ឋីបានធ្វើនិងសន្យាគឺស្មើសូន្យ ប៉ុន្តែរហូតមកទល់ពេលនេះ យើងពិបាកបន្ទោសគាត់ដែរ ដោយសារតែរាជរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យក្រុមហ៊ុន OCIC សាងសង់ទីក្រុងកោះនរាឡើង។
ទោះជាយ៉ាងណាលោកបានហៅអ្នកឧកញ៉ាសៀ រិទ្ឋីជាមនុស្សអំណួត និងមិនក្តាប់ព៌តមានច្បាស់លាស់ មុនពេលគាត់ចាប់ផ្តើមគំរោងនេះ។
គម្រោងបុរីលំនៅដ្ឋាន The Palm ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីគល់ស្ពានព្រះមុនីវង្ស ដែលតភ្ជាប់រហូតដល់មាត់ទន្លេ ក្នុងភូមិក្តីតាកុយសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ប្រណីតប្លែកពីគេ មិនធ្លាប់មាននៅកម្ពុជា ដោយមានការសហការជាមួយដៃគូវិនិយោគមកពីប្រទេសសិង្ហបុរី។
យោងតាមសេចក្តីប្រកាសព៌តមានកន្លងមកបានឲ្យដឹងថា គម្រោងនេះនឹងចាប់ផ្តើមដំណើរការសាងសង់ ជាផ្លូវការតាំងពីដើមឆ្នាំ២០១៨នេះហើយអាមេរិក។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុបជាម្ចាស់គម្រោងនេះ។
អ្នកឧកញ៉ាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា គម្រោង The Palm នេះ សាងសង់នៅលើផ្ទៃដីចំនួន៣,៧ហិកតា។
ការទាក់ទងសុំការបំភ្លឺពីអ្នកឧកញ៉ាសៀ រិទ្ឋីមិនទទួលបានជោគជ័យនោះទេ៕