ដោយ វុត្ថា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ Good Return និងក្រុមហ៊ុនឯកជន បានដាក់អោយដំណើរសេវាជំណេះដឹងផ្នែកហិរញ្ញវត្ថុ លើប្រធានបទចំនួន ៣ ដែលជាផ្នែកមួយនៃសេវា ៣-២-១ សម្រាប់គ្រប់ប្រព័ន្ធទូរសព្ទចល័តនៅក្នុងប្រទសកម្ពុជា។
លោក រ័ត្ន សុវណ្ណរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនកម្ពុជាឲ្យដឹងនាព្រឹកថ្ងៃទី២៧ កញ្ញានេះថា ធនាគារជាតិនៃកម្ពុជា ប្តេជ្ញាក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា តាមរយៈមធ្យបាយជាច្រើន ដែលក្នុងនោះសេវា ៣-២-១ ជាគំនិតផ្តួចផ្តើមមួយបន្ថែមទៀត ក្នុងការផ្តល់ដំបូន្មានសំខាន់ៗ ផ្នែកហិរញ្ញវត្ថុទៅដល់ប្រជាជនកម្ពុជា។
លោកបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹប្រែង ការចូលរួម និងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធក្នុងការបង្កើតគម្រោងមួយនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា សេវា ៣-២-១ ត្រូវបានដាក់ឪ្យដំណើរការដោយ ក្រុមហ៊ុន Viamo និងក្រុមហ៊ុនសែលកាត ក្នុងឆ្នាំ២០១៦ ដែលជាសេវាជួយឲ្យប្រជាជន ទទួលបានព័ត៌មានគួរអោយទុកចិត្ត តាមរយៈទូរស័ព្ទចលនតលើប្រធានបទជាច្រើន។ ប្រជាពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធសែលកាត អាប្រើប្រាស់សេវា៣-២-១ ដោយឥតគិតថ្លៃ ហើយប្រជាជនដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទផ្សេងទៀ ក៏អាចប្រើប្រាស់សេវានេះ បានក្នុងតម្លៃហៅចេញធម្មតាម។ ប្រជាជនចូលទៅកាន់ប្រធានបទការអប់រំ ផ្នែកហិរញ្ញវត្ថុ អាចជ្រើសរើសស្វែងយល់បន្ថែមអំពីការសន្សំ និងអត្ថប្រយោជន៍នៃការសន្សំ ការប្រើប្រាស់ឥណទានប្រកដោយប្រសិទ្ធិភាព ការគ្រប់គ្រងបំណុល និងការការពារបំណុលវណ្ឌក ព្រមទាំងស្វែងយល់ពីប្រភេទផលិតផលផ្សេងៗ ដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។
លោក Shane Nichols អគ្គនាយករបស់អង្គការ Good Return អោយដឹងថា សារៈប្រយោជន៍ទាំងនេះ ត្រូវបានបង្កើតឡើងសម្រាប់សហគមន៍ ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។ លោកសម្តែងការរីករាយ ក្នុងការបន្តកិច្ចសហការជាំមួយធនាគារជាតិនៃកម្ពុជាលើគំនិតផ្តួចផ្តើមនានា ក្នុងការលើកកម្ពស់សិទ្ធិប្រជាជនកម្ពុជា ដែលជាអតិថិជន ក្នុងប្រព័ន្ធហិរញ្ញវត្ថុកំពុងរីកចម្រើនឥតឈប់ឈរ។
អគ្គនាយកក្រុមហ៊ុនសែលកាតលោក Ian Watson បានឲ្យដឹងថា ការអប់រំផ្នែកហិរញ្ញវត្ថុ រួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាទូរស័ព្ទចល័ត អាចជះឥទ្ធិពលខ្លាំងចំពោះប្រជាជនដែលរស់នៅក្រោមបន្ទាប់ក្រីក្រ។
នេះជាមូលហេតុដែលក្រុមហ៊ុន ផ្តោតការយកចិត្តទុកដាក់លើការផ្តល់សេវាទូរស័ព្ទជូនប្រជាពលរដ្ឋកម្ពុជា អាចទទួលយកបានដោយមិនគិតពីប្រាក់ចំណូល ចំណេះដឹង ឬទីតាំង។ លោកបានសំដែងការគាំទ្រ ចំពោះធនាគារជាតិ និងអង្គការដៃគូ ដែលមានគំនិតផ្តួចផ្តើមអោយមានសេវា៣ -២-១ ឡើងនៅក្នុងប្រទេសកម្ពុជា៕