ដោយៈ សុខុម
ហុងកុង: ក្រុមហ៊ុនអចលនទ្រព្យ Hengda Real Estate Group ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន China Evergrande និយាយថា ខ្លួនបានជួបចរចា ជាមួយម្ចាស់បំណុលក្នុងស្រុកកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ សប្ដាហ៍កន្លងទៅ ដើម្បីសុំពន្យារពេលទូទាត់ថ្លៃមូលបត្របំណុល ដែលដល់ពេលកំណត់ត្រូវសងពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំនេះ។

-->
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនេះ អះអាងកាលពីខែកញ្ញា ឆ្នាំមុនថា ខ្លួនបានដោះស្រាយរួចរាល់ហើយ ចំពោះការទូទាត់ថ្លៃសញ្ញាប័ណ្ណជួញដូរនៅក្រុងស៊ឹនជិន (Shenzhen) ចំនួន៦២៩លានដុល្លារអាមេរិក ដែលដល់ពេលកំណត់ ត្រូវទូទាត់សងនៅថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៥ តាមរយៈការចរចាជាមួយម្ចាស់បំណុល ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
តាមរយៈឯកសារមួយចុះថ្ងៃព្រហស្បតតិ៍ ទី១៧ មីនា ក្រុមហ៊ុន Hengda Real Estate Groupនិយាយថា ខ្លួននឹងរៀបចំជំនួបចរចាជាមួយម្ចាស់បំណុលមូលបត្រឆ្នាំ២០២៥ នៅថ្ងៃទី១៨ និង១៩ខែមីនា ដើម្បីសម្រេ ចលើការទូទាត់ការប្រាក់ ដែលដល់ពេលត្រូវបង់ចន្លោះពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២១ ដែលនឹងត្រូវធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០២៣។
ដោយត្រដាបត្រដួសខ្លាំងជាមួយនឹងបំណុលគរដូចភ្នំ រហូតដល់ទៅជាងច្រើនជាង៣០០ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Evergrande បានខកខានការទូទាត់ថ្លៃមូលបត្របំណុល នៅក្រៅប្រទេសប៉ុន្មានលើករួចមកហើយ ប៉ុន្តែបានព្យាយាមគ្រប់វិធី ជាពិសេសតាមរយៈចរចាធ្វើយ៉ាងណាមិនឱ្យខកខានសងបំណុលក្នុងស្រុក តាមលក្ខណៈបច្ចេកទេសឡើយរហូតមកទល់ពេលនេះ។
ខណៈខ្លួនមិនទាន់ចាប់ផ្តើមការចរចា ជាមួយម្ចាស់មូលបត្របំណុលនៅក្រៅប្រទេស ជុំវិញការរៀបចំបំណុលឡើងវិញ ក្រុមហ៊ុននេះបានព្យាយា មចរចា សុំម្ចាស់បំណុលក្នុងស្រុកពន្យារពេលសង និងទូទាត់សងរំលស់ជាដំណាក់កាល ដើម្បីជៀសផុតពីការខកខានសង តាមលក្ខណៈបច្ចេកទេស។
កាលពីខែមករា ក្រុមហ៊ុននេះទទួលបានការយល់ព្រម ពីម្ចាស់បំណុលក្នុងស្រុក ដែលអនុញ្ញាតឱ្យខ្លួនពន្យារពេលទូទាត់សង រយៈពេល៦ខែ សម្រាប់ថ្លៃមូលបត្របំណុល៧០៧លានដុល្លារអាមេរិក៕ Reuters៕