ដោយៈគង់ សូរិយា
កំពង់ស្ពឺៈ គំរោងលំនៅដ្ឋានលំហែរកាយ ដែលផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិបាន និងកំពុងផ្តល់នូវកញ្ចប់លើកទឹកចិត្តយ៉ាងពិសេស ដល់អតិថិជន ដោយក្រុមហ៊ុនបានផ្តល់ការបញ្ចុះតម្លៃ រហូតដល់៦០០០ដុល្លារអាមេរិក។
លោកខាត់ បូរ៉ា ទីប្រឹក្សាគំរោង Green Zone Residence បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២០ មិនាថា ជាមួយនឹងគោលដៅលើកទឹកចិត្តអតិថិជន ជាពិសេសក្រៅពីទទួលបានការបញ្ចុះតម្លៃ ដូចលើកឡើងខាងលើរួចហើយ អតិថិជននឹងទទួលបានទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកសម្លៀកបំពាក់មួយសំរាប់ផងដែរ។
លោកបន្តថា “ការបញ្ចុះតម្លៃនេះ គឺធ្វើឡើងត្រឹមដំណាច់ខែមិនានេះប៉ុណ្ណោះ ព្រោះគម្រោងនេះ កំពុងទទួលបានការគាំទ្រពីអតិថិជន”។ លោកបន្តថា “គំរោងនេះបាននិងកំពុងសាងសង់ ហើយលំនៅដ្ឋាននិមួយៗត្រូវបានឌីសាញឬរចនាឡើង ដើម្បីផ្តល់ការរស់នៅប្រកបដោយផាសុខភាព”។
គំរោងនេះ ស្ថិតនៅក្នុងឃុំចាន់សែន ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ គឺមានចំងាយប្រមាណ៥គីឡួម៉ែត្រប៉ុណ្ណោះពីផ្សារបាត់ដឹង។
លោកខាត់ បូរ៉ា បានឲ្យដឹងទៀតថា ជាមួយនឹងផែនការអភិវឌ្ឍន៍រយៈពេលវែង ក្រុមហ៊ុនបាននិងកំពុងដាំដើមឈើ រៀបចំសួនទឹកកំសាន្ត ហាងកាហ្វេ និងសេវាកម្មបំរើការកំសាន្តជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជនបានទិញគំរោងនេះ អាចណែនាំសាច់ញាតិ បងប្អូនរបស់ពួកគាត់មកទិញជាប់គ្នា ឬនៅក្នុងគំរោងតែមួយ ដើម្បីអាចមកកំសាន្តនាពេលចុងសប្តាហ៍ ព្រោះគំរោងនេះ មានចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញឡើយ។
អតិថិជនចាប់អារម្មណ៍ សូមទំនាក់ទំនងលេខទូរស័ព្ទលេខ ០១២ ៥៩៩ ៦៨៧ និង០១០ ៥៩៩ ៥៨៧៕