ដោយៈ សុផារី
ភ្នំពេញៈ ដើម្បីអបអរសាទឬពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ បុរីបុស្បានឹងរៀបចំមហាព្រឹត្តិការណ៍សង្ក្រាន្តដ៏ធំមួយនៅក្នុងបុរីបុស្បា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។
សង្ក្រាន្តបុស្បាលើកទីមួយដ៏ធំសម្បើមនេះ មានការប្រគំតន្ត្រីខ្នាតធំជាមួយការចូលរួម ពីតារាចម្រៀងល្បីៗជាច្រើនរូបពីផលិតកម្មរាម ការប្រគុំតន្រ្តី Liveband កំដរបរិយាកាសកម្មវិធីក្នុងរយៈពេលពីរថ្ងៃពេញតែម្តង។
លោកអ៊ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងនាយកគ្រប់គ្រងការលក់បុរីបុស្បាបានមានប្រសាសន៍ថា “វេទិកាសង្ក្រាន្តបុស្បាជាកម្មវិធីសាធារណៈ ដែលអនុញ្ញាតឱ្យសាធារណៈជនចូលរួមដោយសេរី។ បងប្អូនអាចចួលរួមកំសាន្តសប្បាយទាំងអស់គ្នា ដោយក្នុងរយ់ពេលពីរថ្ងៃនេះ នឹងមានកម្មវិធីប្រគុំតន្ត្រីដ៏ធំសម្បើមមួយដើម្បីទទួលសង្ក្រាន្តឆ្នាំថ្មី”។
លោកបន្តថា “កម្មវិធីនេះមានការចូលរួមសហការ ជាមួយក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ក្រុមហ៊ុន Fast food និងក្រុមហ៊ុនផ្សេងៗទៀតជាច្រើនទៀត ដើម្បីបង្កបរិយាកាសសប្បាយរីករាយ”។
ក្រៅពីនេះ ថែមទំាងមានកម្មវិធីកម្សាន្តជាច្រើន ដូចជា ពិធីដង្ហែក្បួនតាំងបង្ហាញបុរីបុស្បា អមដោយរបាំទ្រុឌដល់ Showroom និងការដ្ឋាន ការសម្តែង MV និងសម្តែងបទចម្រៀង “អ្នកចម្បាំង” ដោយតារាចម្រៀងរបស់ផលិតកម្មរាម ការរាំលេងកម្សាន្ត អមដោយការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងឈុតឆាកពិសេសពីសំណាក់ក្រុមល្បុក្កតោខ្មែរ ផងដែរ។
ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ កម្មវិធីនេះក៏មានការរៀបចំការលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ល្បែងលោតបាវប្រណាំង វាយក្អម ទាញព្រ័ត្រ ដណ្តើមកៅអី ក្រម៉ាចងត្រប់ បង្វិលកូនបាល់ដល់ទី ស្វាដណ្ដើមទី ប្រកួតញ៉ាំប៉ិកគក់ បោះប៉េងប៉ោងទឹក ។ល។ និងល្បែងប្រជាប្រិយផ្សេងទៀតច្រើនជាង១០មុខ។
អ្វីដែលកាន់តែពិសេសនោះ ក្រៅពីកម្មវិធីរាំកម្សាន្តបែបប្រពៃណី ក៏មានការរំាលេងបែបសម័យនិយម តាមរយៈ DJ ល្បីៗ ជាមួយការរៀបចំឱ្យមានការបាញ់ទឹកបំបាត់ភាពក្តៅស្អុះស្អាប់ បង្កើនបរិយាកាសត្រជាក់ចិត្តដល់បងប្អូនគ្រប់ៗគ្នាផងដែរ។
កុំភ្លេចបបួលមិត្តភក្តិ បងប្អូន និងញាតិមិត្តជិតឆ្ងាយទាំងអស់ទៅចូលរួមឱ្យបានច្រើនកុះករណា៎!។ ទីតាំង៖ បុរីបុស្បា ភូមិត្រពាំងចក សង្កាត់ព្រៃវែងខាងលិច ខណ្ឌដង្កោ ភ្នំពេញ៕