ហានិភ័យ៩ចំណុច នៃការបោកប្រាស់ក្នុងវិស័យអចលនទ្រព្យដែលឧស្សាហ៍កើតឡើងបំផុត

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ការធ្វើជំនួញអ្វីក៏មានហានិភ័យដែរ ប៉ុន្តែមុខជំនួញអចលនទ្រព្យទំនងជាមានហានិភ័យខ្ពស់ជាងគេ ដោយសារជាវិស័យមួយដែលមានលំហូរសាច់ប្រាក់ច្រើន និងលឿន។

មានករណីបោកប្រាស់ចំនួន៩ចំណុច ដែលអ្នកនៅក្នុងវិស័យនេះ និងអ្នកចង់ប្រឡូកក្នុងវសិស័យនេះគួរសិក្សាស្វែងយល់ជាមុន។

វិវាទដីធ្លីអាថ៌កំបាំង
ប្លង់កម្មសិទ្ឋជាចំណុចនៃហានិភ័យមួយ ប៉ុន្តែការមានប្លង់ទន់ ឬប្លង់រឹង គឺស្ទើរតែមិនពាក់ព័ន្ធនឹងការឆបោកនេះទេ។ ការបោកប្រាស់នេះ មានន័យថា ដីនោះជាប់ពាក់ព័ន្ធនឹងអចលនទ្រព្យ ដែលកំពុងមានវិវាទដីធ្លីជាដើម។ ការនិយាយជាមួយអ្នកជិតខាងជាធម្មតា នឹងអាចបង្ហាញរាល់បញ្ហាទាំងអស់។

ប៉ុន្តែអ្នកគួរតែធ្វើការស្វែងរកប្លង់ កាន់កាប់តាមរយៈក្រុមប្រឹក្សាឃុំសង្កាត់ ឬមន្ត្រីក្រសួងដែនដី ដោយគ្រាន់តែចង់ដឹងថា ដីនោះជាដីមានជម្លោះឫក៏អត់។ ភ្នាក់ងារអចលនទ្រព្យមួយ ដែលមានជំនាញវិជ្ជាជីវៈឬមេធា​វីដែលមានបទពិសោធន៍ ក្នុងការធ្វើការ នឹងធ្វើការងារនេះជំនួសអ្នក។

ប្រយ័ត្នចំពោះប្រាក់កក់របស់អ្នក
ការឆបោកនេះ ត្រូវបានធ្វើឡើងដោយម្ចាស់ក្លែងក្លាយ។  អ្នកទិញត្រូវបានស្នើរឲ្យបង់ប្រាក់កក់ ដើម្បីធានាលើអចលនទ្រព្យ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។  អ្នកអាចជ្រើសយកជម្រើសនៃការផ្ញើប្រាក់កក់ តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការី រង់ចាំរហូតដល់អ្វីគ្រប់យ៉ាង ត្រូវបានដោះស្រាយធ្វើបែបនេះគឺជាការការពារខ្លួនអ្នកពីការឆបោក។

ម្ចាស់ក្លែងក្លាយ
ការឆបោកប្រាស់បែបនេះ ជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមួយ។ អចលនទ្រព្យទាំងនេះគឺភាគច្រើនជាអចលនទ្រព្យនៅទំនេរ។

អ្វីដែលអ្នកអាចធ្វើបានគឺសាកសួរ ឬមាននរណាម្នាក់ទៅសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យនោះ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថា តើមានភាពខុសគ្នារវាងព័ត៌មានរបស់ពួកគេ និងព័ត៌មា​នរបស់អ្នកលក់យ៉ាងដូចម្តេច។ ជាថ្មីម្តងទៀតការត្រួតពិនិត្យលើប្លង់កម្មសិទ្ធិគឺមានសារៈសំខាន់ណាស់  ប្រសិនបើម្ចាស់ មិនអាចទទួលបានប្លង់កម្មសិទ្ធិ នោះគឺមានអ្វីមួយមិនប្រក្រតីជាមិនខាន។

ត្រូវទៅរកអាជ្ញាធរពាក់ព័ន្ធ និងស្វែងរកថាតើពួកគេគឺជាម្ចាស់ពិតប្រាកដ ឬមិនមែន មុនពេលដែលអ្នកប្រគល់ប្រាក់ឲ្យពួកគេ។

ផ្ទះជួលរួចហើយ
មានករណីជាក់ស្តែងដែលបានកើតឡើង ដែលបានបង់ប្រាក់ជួលរយៈពេលវែង។ ក្នុងករណីនៃការជួលបែបនេះ គឺអាចត្រូវបានចុះបញ្ជីជាផ្នែកមួយដាច់ដោយឡែកពីដី។ វាអាចមានបន្ទប់ដាក់លក់ ដែលប្រើប្រាស់ប្លង់ទន់នេះគឺជាស្ថានភាពស្មុគស្មាញ និងគួរប្រុងប្រយ័ត្នជាទីបំផុត ការស្វែងរកប្លង់កម្មសិទ្ធិអាចបង្ហាញពីការពិតប្លង់រឹង គួរតែមានរាល់ព័ត៌មានលំអិតចាំបាច់ទាំងអស់។

អ្នកគួរតែស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋាន ប្រសិនបើមានត្រឹមតែជាប្លង់ទន់។ ក្នុងការត្រួតពិនិត្យដំបូង ត្រូវចំណាំថាតើមានបន្ទប់នៅក្នុងផ្ទះ ដែលអ្នកលក់ពុំអាចបើកឲ្យមើលបានដែរឬទេ។ ប្រសិនបើពួកគេមានបំណ​ងចង់លក់ផ្ទះពួកគេ ត្រូវតែមានឆន្ទៈក្នុងការបើកទ្វា ឬមានកូនសោរបើក បន្ទប់នោះមិន ខាន។

ការខូចខាតមិនអាចមើលឃើញ
មូលហេតុមួយដែលគេលក់អចលនទ្រព្យរបស់ពួកគេ ក្នុងតម្លៃទាបគឺដោយសារតែមានការខូចខាត ដែលអ្នកនឹងមិនអាចមើលឃើញ។ ការខូចខាតមួយចំនួន ពិតជាមិនអាចមើលឃើញ រហូតដល់បន្ទាប់ពីអ្នកបានទិញ និងចាប់ផ្តើមផ្លាស់ប្តូរ មករស់នៅទើបដឹងអំពីការខូចខាតទាំងនោះ។ ជាការណែនាំអ្នកគួរនាំអ្នកជំនាញមកជាមួយ ដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះ មុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។

តំបន់មានទឹកជំនន់
“គ្មានទឹកជំនន់” គឺជាចំណុចដ៏ពិសេសមួយ នៃអចលនទ្រព្យសម្រាប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វផ្សាយថាតំបន់នោះ គឺគ្មានទឹកជំនន់នោះទេបើទោះបីជា ក្នុងតំបន់នោះមានទឹកជំនន់ក៏ដោយ។ ចំណុចនេះអាចបង្ករឲ្យមានគ្រោះមហន្តរាយនៅពេល ដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។

ចំណុចមួយដែលអ្នកអាច ត្រួតពិនិត្យមើលថាតើតំបន់នេះ មានទឹកជំនន់ឫក៏អត់ អ្នកអាចសាកសួរអ្នកក្នុងតំបន់ ឫអ្នកជិតខាង កន្លែងនោះថាតើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។

ឆបោកដោយឲ្យបង់ប្រាក់មុនគម្រោង
នៅពេលដែលអ្នកអភិវឌ្ឍន៍ មិនពិតប្រាកដបានផ្សព្វផ្សាយ គម្រោងថ្មី និងបានប្រមូលប្រាក់មុន ដែលពួកគេនិយាយថា ពួកគេនឹងប្រើប្រាស់ប្រាក់នេះសម្រាប់ការសាងសង់ តែបន្ទាប់មកពួកគេស្រាប់តែគេចខ្លួនបាត់។ ករ​ណី​នេះអាចកើតមានចំពោះ គម្រោងលំនៅដ្ឋានដែលជាប់ជាមួយដីគម្រោងបុរី គម្រោងដីឡូតិ៍ ឬក៏គម្រោងអភិវឌ្ឍន៍ខុនដូមួយចំនួន។

ដើម្បី​​​ជៀ​សវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់លើប្រវត្តិរបស់គម្រោងពីមុនៗ របស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបាន ជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះ ល្អរួចទៅហើយ។ ចំណាំថា នេះមិនមែនមានន័យថា អ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។

អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗ ដែលទាក់ទងនឹងគម្រោ​ងអភិវឌ្ឍន៍ពីការផ្សាយព័ត៌មានធំៗ និងអាចទុកចិត្តបាន។ អត្ថបទភាគច្រើនបានបង្ហាញ ពីសមិទ្ធិផលកន្លងមករបស់អ្នកអភិវឌ្ឍន៍ថា តើគម្រោងត្រូវបានគេអនុម័ត ព្រមព្រៀងឲ្យសាងសង់ឬក៏អត់។

សូមកត់សម្គាល់ពីប្រព័ន្ធផ្សព្វផ្សាយ ដែលមានភាពត្រឹមត្រូវមិនគួរពឹងផ្អែកលើអ្វីតែម្ខាងៗទេ ដោយសារវាមិនអាចបង្ហាញ ពីភាពត្រឹមត្រូវទាំងស្រុងបានទេ។

អ្នកអាចផ្ទៀងផ្ទាត់ជាមួយក្រសួងពាក់ព័ន្ធផងដែរ ដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថាតើមានការយល់ព្រមណាមួយ និងលិខិតបញ្ជាក់សម្រាប់អ្នកអភិវឌ្ឍន៍។ ពួកគេត្រូវតែទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុន សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្លួន។ ពួកគេត្រូវតែមានប្លង់រឹងមេលើដីដែលពួកគេកំពុងអភិវឌ្ឍន៍ ត្រូវមានអាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍន៍រួមទាំងផែនការមេ នៃការអភិវឌ្ឍពេញលេញ ចាប់តំាងពីការចាប់ផ្តើមរហូតដល់បញ្ចប់ហើយ ពួកគេត្រូវតែមានអាជ្ញាប័ណ្ណសាងសង់។

ប្រសិនបើការអភិវឌ្ឍន៍នេះ មិនបង្ហាញនូវឯកសារទាំងនេះ ច្បាស់លា​ស់អ្វីទេ នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ។ ប្រសិនបើអ្នកមិនអាចទិញដោយទទួលបានប្លង់រឹង​ ឬប្លង់កាន់កាប់រួមគ្នាសម្រាប់យូនីត នៃអគារខ្ពស់ៗនេះគឺជាសញ្ញានៃគ្រោះថ្នាក់មួយយ៉ាងច្បាស់លាស់។

ការឆបោកដោយការពន្លើស
ការឆបោកនេះទាក់ទង នឹងការប្រកាសទ្រព្យសម្បត្ដិ ដែលមានទំហំធំជាងការពិតហើយ បន្ទាប់មកចាប់ផ្តើមលក់ចេញ។ អ្នកលក់អាចនិយាយថាផ្ទះរបស់ខ្លួនមានទំហំ ៦x១៦ម តាមការពិតទំហំត្រឹមតែ ៤គុណ១០ម ប៉ុណ្ណោះ។ ការទិញក្នុងលក្ខខណ្ឌនេះ អាចធ្វើឲ្យផ្នែកមួយនៃផ្ទះរបស់អ្នកត្រូវបានវាយកម្ទេចចោលនៅថ្ងៃអនាគត។
ពេលខ្លះម្ចាស់ដឹងពីបញ្ហានេះហើយពេលខ្លះទៀត ពួកគេមិនបានដឹងអំពីបញ្ហានោះទេ ដូច្នេះនេះគឺមិនមែនជាការបោកប្រាស់ ដោយចេតនារហូតនោះទេ។

ការត្រួតពិនិត្យមើលប្លង់ កាន់កាប់ជាមួយអាជ្ញាធរពាក់ព័ន្ធ សម្រាប់ទំហំទាំងនេះ នឹងបញ្ជាក់ពីស្ថានភាពច្បាស់លាស់នៃអចលនទ្រព្យ។ អចលនទ្រព្យដែលមានប្លង់រឹងប្រភេទ LMAP គឺមានព្រំដែនដែលបានកំណត់ និងប្រើប្រាស់ប្រព័ន្ធ GPS ក្នុងការត្រួតពិនិត្យ។ ទាំងនេះជាប្លង់ដែលមានសុវត្ថិភាពបំផុត ហើយកាត់បន្ថយការចំណាយ។ ទោះជាយ៉ាងណាការចំណាយបន្ថែមទៀត នឹងធានាថាអ្នកបានទិញអ្វីដែលអ្នកចង់ទិញ។

ការធ្វើការងារក្នុងពេលជាមួយគ្នា
ការឆបោកនេះគឺជាអង្គភាពពីរ ឬមនុស្សពីរនាក់ធ្វើការរួមគ្នា ដើម្បីបង្កើនតម្លៃអចលនទ្រព្យមួយ។ មនុស្សម្នាក់ទិញដីដែលមិនទាន់មានការអភិវឌ្ឍន៍ និងមនុស្សទីពីរបានប្រកាសថា នឹងមានការអភិវឌ្ឍន៍ក្បែរនោះ។ ការអភិវឌ្ឍន៍នេះជាធម្មតា​ មិនបានបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយទេ។ អ្នកទីមួយបន្ទាប់មកក៏លក់ដី ដែលមិនទាន់មានការអភិវឌ្ឍន៍នោះ ក្នុងតម្លៃខ្ពស់បន្ទាប់មកពួកគេទាំងពីរនាក់ បានចែកប្រាក់ចំណេញគ្នា ជាក់ស្តែងគ្មានអ្វីត្រូវបានសាងសង់ និងអភិវឌ្ឍន៍អ្វីឡើយ។

ការជៀសវាងពីបញ្ហានេះ គឺមានភាពងាយស្រួលជាងការបោកប្រាស់ផ្សេងទៀត ដោយសារការអភិវឌ្ឍន៍ធំៗ ត្រូវទាមទារការឯកភាពពីក្រសួងជាច្រើន និងត្រូវបានអនុវត្តន៍ដោយក្រុមហ៊ុន ដែលមានបទពិសោធន៍ជោគជ័យ។ ជនបោកប្រាស់ជាធម្មតាពួកគេ មិនមានការិយាល័យពិតប្រាកដណាមួយឡើយ។ និយាយដដែលៗ ពួកគេចាំបាច់ត្រូវតែមានបានអាជ្ញាប័ណ្ណក្រុមហ៊ុនសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្លួន។

ពួកគេត្រូវតែមានប្លង់រឹងមេលើដី ដែលពួកគេកំពុងអភិវឌ្ឍន៍ត្រូវមានអាជ្ញាប័ណ្ណ សម្រាប់ការអភិវឌ្ឍន៍រួមទាំងផែនការមេ នៃការអភិវឌ្ឍពេញលេញចាប់តាំង ពីការចាប់ផ្តើមរហូតដល់បញ្ចប់ ហើយពួកគេត្រូវតែតែមានអាជ្ញាប័ណ្ណសាងសង់ផងដែរ។ ប្រសិនបើការអភិវឌ្ឍនេះ​មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់ទេ វាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ។

មិនត្រូវអនុញ្ញាតឱ្យការបោកប្រាស់ទាំងនេះបន្លាចអ្នកនោះទេ
ការទិញអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាអាចមានប្រយោជន៍ប្រសិនបើអ្នកធ្វើបានត្រឹមត្រូវ។ ភ្នាក់ងារអចលនទ្រព្យមួយ ដែលអាចជឿទុកចិត្តបានគឺជាភ្នាក់ងារ ដែលយល់ពីដំណើរការនៃប្រតិបត្តិការទីផ្សារ និងល្បិចកលនៅក្នុងទីផ្សារបានច្បាស់លាស់ ប៉ុន្តែទោះបីជាយ៉ាងណាភ្នាក់ងារមួយចំនួន មិនអាចធ្វើការងារមួយបានល្អបំផុត តាមការចង់បានរបស់អ្នកនោះទេ។ ប្រសិនបើអ្នកមានការព្រួយបារម្ភថា អ្នកកំពុងត្រូវបានគេបោកប្រាស់សូមស្វែងរកដំបូន្មានផ្នែកច្បាប់ មុនពេលដែលអ្នកសម្រេចចិត្តទិញអចលនទ្រព្យមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here