
ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងធំៗរបស់ប្រទេសជប៉ុនកំពុងរីកចម្រើននៅឆ្នាំ២០២៥នេះ ដែលជំរុញដោយកំណើននៃលំហូរវិនិយោគផ្ទាល់ពីបរទេស ខណៈបណ្តាវិនិយោគិនចាប់អារម្មណ៍ចំពោះការដាំក្បាលចុះនៃប្រាក់យ៉េន និងអត្រាការប្រាក់មានកម្រិតទាប។
ទីផ្សារអចលនទ្រព្យជប៉ុនក៏ផ្តល់ផលចំណេញខ្ពស់ជាងបណ្តាប្រទេសផ្សេងទៀតផងដែរ។គម្លាតប្រាក់ចំណេញ (yield gap) ដែលជាផលដករវាងអត្រាផលចំណេញពីការវិនិយោគអចលនទ្រព្យនៅចំកណ្តាលទីក្រុងតូក្យូ និងអត្រាការប្រាក់រយៈពេលវែង មានកម្រិត១,៨៥ភាគរយ។
តួលេខខាងលើមានកម្រិតខ្ពស់ជាងនៅទីក្រុងញូវយ៉ក ដែលមានអត្រាគម្លាតប្រាក់ចំណេញក្នុងរង្វង់១,៧៥ភាគរយ ខណៈនៅសិង្ហបុរីមានអត្រា១,០៣ភាគរយ និងនៅទីក្រុងឡុងដ៍មានអត្រា០,៨៦ភាគរយ។នេះបើយោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវ Sumitomo Mitsui Trust ។







