ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនបុរីបុស្បាបានចំណាយប្រាក់ រហូតដល់១០ម៉ឺនដុល្លារអាមេរិក ដើម្បីរៀបចំព្រឹត្តិការណ៍មហាសង្រ្កានម្លប់ឆ័ត្រ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
ជាមួយនឹងការរៀបចំនូវព្រឹត្តិការណ៍ ដែលមានការលេងល្បែងប្រជាប្រិយ ការចូលរួមសម្តែង និងច្រៀងពីតារាលំដាប់ជាតិជួរមុខល្បីៗ ការហែរក្បួនល្បុក្កតោដ៏ធំមុបធ្លាប់មាន ផលិតកម្មរៀម ដែលជាសម្ព័ន្ឋក្រុមហ៊ុនរបស់បុរីបុស្បាបានសម្ភោធនូវបទចម្រៀង “អ្នកចម្បាំង” ដែលបានផលិត និងនិពន្ឋដោយក្រុមផលិតករររបស់ផលិតកម្មនេះផងដែរ។
“អ្នកចម្បាំង”បានបង្ហាញពីមោទនភាពនៃ “ក្បាច់គុនល្បុកក្កតោ” និងចម្រៀង ដែលមានអត្ថន័យស្នេហាជាតិ និងការការពារខ្លួនពីសត្រូវឈ្លានពានផងដែរ។
លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាប្រធានផ្នែកទីផ្សាររបស់បុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងថា ដោយសារយើងចង់រំលេច និងលើកស្ទួយនូវវប្បធ៌ម អត្តសញ្ញាណជាតិខ្មែរ ទើបក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើង ដើម្បីបង្ហាញពីមោទនភាពជាតិ ក៏ដូចជាបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
លោកបន្តថា “ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានមកចូលរួមព្រឹត្តិការណ៍នេះ ដែលវាជាអ្វីសំរាប់បុរីត្រូវធ្វើ និងរៀបចំឡើង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ”។
ចំណែកលោកឧកញ៉ាឈាង រ័ត្នអគ្គនាយកបុរីបុស្បាបានមានប្រសាសន៍ថា យើងបានចំណាយប្រាក់ជាច្រើន សម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ ហើយបើគិតពីសសង្រ្កានបៃតង ដែលបានរៀបចំនៅស្រុកឱរ៉ាល់ យើងបានចំណាយប្រាក់រហូតដល់១៨ម៉ឺនដុល្លារអាមេរិក ដើម្បីបងង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ចូលរួមលើកស្ទួយលើការអភិវឌ្ឍបុរីបុស្បា ឲ្យទទួលបានជោគជ័យបន្ថែមទៀត។
លោកបន្តថា “លើសពីនេះ យើងបានសម្ភោធជាផ្លួវការនូវបទចម្រៀង ”អ្នកចម្បាំង” ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ និងលើកស្ទួយវប្បធ៌មខ្មែរផងដែរ”។លោកបន្តថា “ការរៀបចំព្រឹត្តិការណ៍នេះ ជាផ្នែកមួយនៃការចូលរួមលើកស្ទួយវប្បធ៌មជាតិ ផ្សព្វផ្សាយវប្បធ៌មជាតិ ទៅកាន់ប្រជាពលរដ្ឋខ្មែរឲ្យបានស្គាល់ ស្រលាញ់ ការពារអត្តសញ្ញាណរបស់ខ្លួន”។
បុរីបុស្បាបាន និងកំពុងសាងសង់ឡើងយ៉ាងសកម្ម និងបានកំពុងទទួលបានការចាប់អារម្មណ៍ ពីប្រជាពលរដ្ឋយ៉ាងច្រើន ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានលក់លំនៅដ្ឋាន សម្រេចបានលើសពីផែនការដែលបានគ្រោងទុុក។
បុរីបុស្បាបានកសាងនូវគុណតម្លៃយ៉ាងច្រើន រួមមាន ការផ្តោតលើគុណភាព សោភ័ណភាពសំណង់ ការកសាងនូវបរិស្ថានបៃតង ដើម្បីផ្តល់ផាសុខភាព និងត្រជាក់ត្រជុំដល់អ្នករស់នៅ ការឌីសាញម៉ូតផ្ទះនិមួយៗសមស្របនឹងលក្ខខ័ណ្ឌអាកាសធាតុ ដែលអាចឲ្យខ្យល់ និងពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ និងតម្លៃមានភាពសមរម្យធៀបជាមួយបុរីដទៃទៀត៕