ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រោយបិទបញ្ចប់សង្រ្កានម្លប់ឆ័ត្រដ៏ធំ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុរីបុប្បាទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីអតិថិជន។
បុរីដែលសាងសង់ឡើងក្នុងទំហំដី១០ហិកតា ក្នុងជំហ៊ានទី១នេះបាននិងកំពុងសាងសង់យ៉ាងសកម្ម ជាមួយលំនៅដ្ឋានអាជីវកម្ម ផ្ទះវីឡាជាច្រើនប្រភេទ ដែលលំនៅដ្ឋាននិមួយៗមានលក្ខណៈធំទូលាយ អាចអនុញ្ញាត្តឲ្យពន្លឺនិងខ្យល់ចេញចូលយ៉ាងមនោរម្យ ពិសេសការសាងសង់ផ្សារភ្ជាប់ជាមួួយធម្មជាតិខៀវស្រងាត់ និងសមស្របជាមួយរសនិយមសម័យថ្មី ដែលប្រជាពលរដ្ឋកាន់តែច្រើនបានចាប់អារម្មណ៍ លើការរស់នៅជាមួយធម្មជាតិ។

-->
តាមការសិក្សាការរស់នៅជាមួយធម្មជាតិ ធ្វើឲ្យសុខភាពមនុស្សមានភាពល្អប្រសើរ កាត់បន្ថយស្រ្តេស និងបំពេញការងារក៏ដូចជាផ្តល់ឲ្យបរិស្ថានជីវិតមានភាពស្រស់បំព្រង។
លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាប្រធានផ្នែកទីផ្សារនៃបុរីបុស្បាបានមានប្រសាសន៍ឲន្យដឹងថា ការរីកចម្រើននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តវិនិយោគបុរីថ្មីនេះឡើង ដោយយកស្តង់ដាគុណភាព ប្រណីតភាព សោភ័ណភាព និងស្តង់ដាបុរីថ្មីមួយសម្រាប់បំពេញ នូវការចង់បានរបស់ប្រជាពលរដ្ឋ។


លោកបន្តថា “ដោយសារយើងគោរពនូវសេចក្តីស្រលាញ់ និងរសនិយមរបស់អតិថិជនបានធ្វើឲ្យបុរី របស់យើងទទួលបានការទិញលក់ច្រើន និងលើសពីការរំពឹងទុក”។ លោកបន្តថា “មុនវិនិយោគបុរីនេះឡើង យើងបានសិក្សាពីចំណង់ចំណូលចិត្ត និងអ្វីដែលជាលក្ខខ័ណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យបុរីរបស់យើងសាងសង់ឡើង និងលក់បានតាមផែនការកំណត់”។


ជាមួយគ្នានេះ លោកឧកញ៉ាឈាង រ័ត្នប្រធានក្រុមប្រឹក្សាបុរីបុស្បាបានមានប្រសាសន៍ថា ការវិនិយោគបុរីនេះឡើង មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែវាជាក្តីស្រម័យរបស់យើង ហើយយើងកំពុងធ្វើឲ្យអតិថិជនសម្រេចបានតាមក្តីស្រម័យរបស់ពួកគេ ដើម្បីទទួលបានលំនៅដ្ឋានស្អាត ផាសុខភាព ស៊ីវិល័យ និងអាចសន្សំសំចៃអគ្គិសនី ព្រោះយើងបានសាងសង់ ដោយគោរពតាមលក្ខខ័ណ្ឌបំរែបំរួលអាកាសធាតុ គឺអាចឲ្យពន្លឺ និងខ្យល់ចេញចូលបានគ្រប់ទិសទីនៅក្នុងលំនៅដ្ឋាននិមួយៗ។



លោកបន្តថា “ការរៀបចំសង្រ្កានកន្លងមក យើងចង់ឲ្យប្រជាជនស្រលាញ់វប្បធ៌មជាតិ ថែរក្សានូវអត្តសញ្ញាណរបស់ខ្លួន ពិសេសយើងបានចូលរួមផ្សពកវផ្សាយពីក្បាច់គុណល្បុក្កតោរបស់ខ្មែរយើង”។ លោកបន្តថា “ការវិនិយោគរបស់យើង មិនមែនគិតតែពីប្រាក់ចំណេញទេ តែយើងចង់ចូលរួមក្នុងការជួយដល់សង្គមរបស់យើងផងដែរ”៕

