ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ជាអ្នកមានបទពិសោធន៍លើវិស័យអចលនទ្រព្យ រយៈពេលយូរឆ្នាំ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia បានថ្លែងថា តម្លៃដីនៅជុំវិញព្រលានយន្តហោះថ្មី បានឡើងថ្លៃហួសពីតម្លៃទីផ្សារពិតប្រាកដ។

ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ជាអ្នកមានបទពិសោធន៍លើវិស័យអចលនទ្រព្យ រយៈពេលយូរឆ្នាំ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodia បានថ្លែងថា តម្លៃដីនៅជុំវិញព្រលានយន្តហោះថ្មី បានឡើងថ្លៃហួសពីតម្លៃទីផ្សារពិតប្រាកដ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីថ្ងៃទី២១ មេសាកន្លងមកថា បច្ចុប្បន្នតម្លៃដីនៅជុំវិញ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ មានតម្លៃមិនក្រោម ១០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះទេ ប៉ុន្តែវាជាដីដែលមានសណ្ឋានមិនល្អ និងជាដីដែលគ្មានមនុស្សរស់នៅ ស្របពេលម្ចាស់ដីទារឡើងថ្លៃខ្ពស់ ដែលធ្វើឲ្យអ្នកវិនិយោគបុរីមួយចំនួនមិនអាចធ្វើបាន។

លោកបន្តថា “ម្ចាស់ដីចេះតែទាមទារលើសតម្លៃទូីផ្សារ ដែលតម្លៃពួកគាត់ទារ គឺសម្រាប់ឆ្នាំ២០២៥ខាងមុខ ខណៈបច្ចុប្បន្នជាឆ្នាំ២០២២ប៉ុណ្ណោះ”។លោកបណ្ឌិតបានបន្តថា “ដីតំបន់នេះ មិនមានលក្ខណៈអំណោយផលច្រើននោះទេ ដោយសារជាដីដែលលិចទឹក និងត្រូវចាក់ដីច្រើនសំរាប់តំបន់មួយចំនួន ហេតុនេះបើទិញសាងសង់បុរីក៏មិនអាចធ្វើបានដែរ”។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តដោយពន្យល់ថា តំបន់ខ្លះជាបឹងលិចទឹក វាលទំនាប គ្មានមនុស្សរស់នៅ គ្មានសកម្មភាពសេដ្ឋកិច្ច ហេតុនេះ ការសាងសង់បុរីមិន ប្រាកដទទួលបានជោគជ័យនោះទេ ដោយសារតំបន់ទាំងនោះមិនទាន់ មានមនុស្សរស់នៅច្រើននៅឡើយ ហើយបើយើងសិក្សាមើល តើយើងឃើញតំបន់ជុំវិញព្រលានយន្តហោះ មានការអភិវឌ្ឍន៍អ្វីច្រើនទេ។

លោកបានលើកជាឧទាហរណ៍ជាក់ស្តែងថា តើតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញ បច្ចុប្បន្នមានការអភិវឌ្ឍនលឿនកម្រិតណា សូមទៅសួរប្រជាជនរស់នៅជុំវិញព្រលានកាលពី១០ទៅ២០ឆ្នាំមុន ពួកគេប្រាប់យើងហើយ៕