ខ័ណ្ឌជ្រោយចង្វាររំលេចនូវវត្តមានអគារខុនដូនិងពាណិជ្ជកម្មកប់ពពកថ្មី មួយទៀតហើយ

0

  ដោយៈវឌ្ឍនៈ

        ភ្នំពេញៈ ជាមួយនឹងការរីកចម្រើនដ៏លឿន ស្របពេលទីតាំងពោរពេញដោយភាពអំណោយផល ខ័ណ្ឌជ្រោយចង្វារបាននិងកំពុងរំលេចនូវវត្តមាន​អាគារខុនដូ និងពាណិជ្ជកម្មចម្រុះថ្មីមួយទៀតហើយ។

វត្តមានអគារខុនដូ Wealth Mansion នឹងរួមចំណែកដល់ទីផ្សារខុនដូនៅកម្ពុជាមួយចំណែកធំ ក្នុងទីផ្សារអចលនទ្រព្យ និងលើកកំពស់សោភ័ណភាពរាជធានីភ្នំពេញ។ អគារនេះបានបញ្ចប់ការសាងសង់គ្រោងអគារជាផ្លូវការហើយ។

ទោះបីជាទីផ្សារខុនដូក្នុងប្រទេសកម្ពុជា មានភាពស្រអាប់បន្តិចក្ដី ដោយសារតែវិបត្តិកូវីដ១៩ និងដោយសារសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន តែអ្នកអភិវឌ្ឍន៍ខុនដូ នៅតែបន្តសកម្មភាពក្នុងប្រទេសកម្ពុជា ដោយរំពឹងថាទីផ្សារនឹងមានតម្រូវការខ្ពស់ នៅពេលអនាគតឆាប់ៗនេះ។

អគារខុនដូ Wealth Mansion នៅក្នុងតំបន់ជ្រោយចង្វារនឹងចូលរួមចំណែក ក្នុងការផ្គត់ផ្គង់ខុនដូបែបទំនើបមួយ នៅនៅពេលអនាគតឆាប់ៗនេះ ។

លោកឃុន ហេង អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវិនិយោគខុនដូ នៃក្រុមហ៊ុនចលនទ្រព្យ Century 21 Mekong និងជាដៃគូលក់របស់គម្រោង Wealth Mansion បានមានប្រសាសន៍ថា Wealth Mansion មិនត្រឹមតែចាប់ផ្ដើមអភិវឌ្ឍន៍ខុនដូ នៅក្នុងប្រទេសកម្ពុជានោះទេ តែម្ចាស់អភិវឌ្ឍន៍គម្រោងនេះ មានបទពិសោធន៍ជាច្រើនក្នុងការកសាង និងអភិវឌ្ឍន៍អគារនៅក្នុងប្រទេសចិន។

លោកបន្តថា  “មុននឹងក្រុមហ៊ុនCentury 21 Mekong ចាប់ដៃជាមួយអ្នកអភិវឌ្ឍន៍ ក្នុងការលក់គម្រោងក៏យើងបានសិក្សាពីសាវតាពីអ្នកអភិវឌ្ឍន៍ច្បាស់លាស់ផងដែរ ហើយឃើញក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Wealth Mansion នេះក៏បានជួលក្រុមហ៊ុនសាងសង់មានបទពិសោធន៍និងរឹងមាំ ក្នុងការសាងសង់គម្រោងរបស់ខ្លួនផងដែរ”។

លោកបន្ថែមថា ក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩នេះ តម្រូវការខុនដូ ហាក់នៅទ្រឹងបន្តិច ប៉ុន្តែយ៉ាងណាក្ដី ការផ្គត់ផ្គង់នៅតែបន្ត ការអភិវឌ្ឍពីសំណាក់វិនិយោគិននៅតែសកម្មភាព ដោយការផ្គត់ផ្គង់ទាំងនោះ មិនផ្ដោតលើទីផ្សារនាពេលបច្ចុប្បន្ននេះទេ តែសម្រាប់ទុកផ្គត់ផ្គង់នាពេលអនាគត ។

ចំណែកលោកពិន ស៊េរី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ERA Cambodia ក៏បានមានប្រសាសន៍ឱ្យដឹងថា Wealth Mansion នឹងក្លាយជាចំណែកទីផ្សារធំមួយ នៅក្នុងប្រទេសកម្ពុជា ហើយទីតាំងរបស់អគារWealth Mansion ស្ថិតនៅក្នុងតំបន់លំដាប់ពិភពលោក មានទេសភាពល្អឯក ជាប់មាត់ទន្លេ ។ អ្វីដែលពិសេសសំណង់របស់អគារWealth Mansion ក៏បានជ្រើសរើសដៃគូសាងសង់ដែលមានបទពិសោធន៍យូរឆ្នាំ លើការសាងសង់នៅក្នុងប្រទេសចិន និងប្រទេសផ្សេងទៀត។

លោកលី ជីកស៊ី នាយកផ្នែកទីផ្សារនៃ Wealth Mansion បានឲ្យដឹងថា ការសាងសង់បញ្ចប់ជាន់ដំបូលអគារ នៃគម្រោង Wealth Mansion ប្រកបដោយជោគជ័យ។ ការលំបាកដ៏ធំក្នុងអំឡុងពេលនេះ គឺការផ្ទុកឡើងនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០។

លោក លី ជីកស៊ី បានឲ្យដឹងទៀតថា សកម្មភាពជាច្រើន នៅក្នុងទីក្រុងត្រូវបានផ្អាក ជាហេតុនាំឲ្យគម្រោង Wealth Mansion ជួបនូវបញ្ហាផ្សេងៗ ប៉ុន្ដែការសាងសង់របស់ក្រុមហ៊ុន មិនត្រូវបានបញ្ឈប់ឡើយ។

ដើម្បីឲ្យការសាងសង់គម្រោងដំណើរការ ទៅតាមការកំណត់ ក្រោមវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រុមហ៊ុន និងដៃគូកិច្ចសហប្រតិបត្ដិការ បានចូលរួមយ៉ាងសកម្ម ដើម្បជំនះនូវបញ្ហាផ្សេងៗ។ នេះជាការបញ្ជាក់បន្ថែម របស់លោក លី ជីកស៊ី។

បើតាមអ្នកម៉ៅការសាងសង់ នៃគម្រោងWealth Mansion បានឲ្យដឹងថា គម្រោងនេះ មានសារៈសំខាន់ក្នុងការកែលម្អផែនការទីក្រុង និងផ្ដល់អត្ថប្រយោជន៍ ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

លោកបន្ដថា ចាប់តាំងពីការបើកការដ្ឋានសាងសង់មក ក្រុមការងារលោក បានធ្វើការប្រកាន់ភ្ជាប់នូវស្មារតី សាងសង់បង្ហាញសមត្ថភាព ក្នុងការកសាងអគារខ្ពស់ស្របតាមស្ដង់ដារ ពន្លឿតដំណើរការសាងសង់ប្រកបដោ​យប្រសិទ្ធិភាពខ្ពស់។

ក្នុងនាមជាអគារខុនដូរ ផ្តល់នូវសេវាកម្ម ការរស់នៅបែបអភិជនដំបូងគេបង្អស់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ Wealth Mansion គឺជាអគារ ដែលមានកម្ពស់ខ្ពស់បំផុត នៅតាមដងទន្លេសាប មានកម្ពស់១៦៦ម៉ែត្រ សរុប៤៥ជាន់ ដើម្បីផ្តល់នូវសេវាកម្ម ដ៏ល្អឥតខ្ចោះជូនអតិថិជន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here