ដោយៈជេស៊ីកា
ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយា បានបង្ហើបពីពីរូបរាងស្ពាន មិត្តភាពកម្ពុជា កូរ៉េ ដែលបានរចនារួចដោយក្រុមហ៊ុនកូរ៉េ។

ដោយៈជេស៊ីកា
ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយា បានបង្ហើបពីពីរូបរាងស្ពាន មិត្តភាពកម្ពុជា កូរ៉េ ដែលបានរចនារួចដោយក្រុមហ៊ុនកូរ៉េ។

លោកបានមានប្រសាសន៍៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៣ ឧសភាថា តាមអ្វីដែលលោកបានឃើញ ទម្រង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ គឺមានភាពស្រដៀងគ្នានឹងស្ពានត្សឹបាសា ឬស្ពានអ្នកលឿនសព្វថ្ងៃនេះ ប៉ុន្តែការកែសម្រួលយ៉ាងណាបន្តទៀត វាអាស្រ័យលើភាពជាក់ស្តែង នៃលក្ខខ័ណ្ឌបច្ចេកទេស។
លោកវ៉ាស៊ីម សូរិយាបានបន្តថា បច្ចុប្បន្នមានភាពស្មុគ្រស្មាញមួយចំនួនទៅលើបញ្ហាបច្ចេកទេស និងហិរញ្ញវត្ថុ ដែលក្រុមមន្រ្តី និងអ្នកបច្ចេកទេសកំពុងជួបប្រជុំគ្នាជាបន្តបន្ទាប់ ដើម្បីរកដំណោះស្រាយ ដើម្បីអាចឲ្យគំរោងនេះចេញដំណើរបានលឿន។

លោកបន្តថា “យ៉ាងណាក៏ដោយស្ពាននេះ នឹងមិនអាចសាងសង់បាននៅឆ្នាំនេះទេ គឺដូចអ្វីនឹងឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលលើកឡើង ដែលគំរោងនេះ អាចចាប់ផ្តើមសាងសង់បាននៅឆ្នាំ២០២៣”។ លោកបន្តថា “ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងគិតគូរយ៉ាងណាឲ្យការចំណាយលើស្ពាននេះអស់ទឹកប្រាក់តិច ដោយដកសរសរស្ពានចេញមួយចំនួន ប៉ុន្តែការងារនេះ មិនទាន់ដឹងសម្រេចបែបណានៅឡើយ”។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចារចំណាលើលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការឯកភាព ក្នុងការសម្រេចជ្រើសរើស ទីតាំងសំរាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ ដែលនឹងសាងសង់ចេញពីចំណុចផ្សាររាត្រី ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ ឆ្លងកាត់ទន្លេសាប និងស្ពានមួយទៀតសាងសង់ចេញពី តំបន់ជ្រោយចង្វារទៅកាន់អរិយក្សត្រ។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ទីតាំងស្ពានទី២ នឹងសាងសង់តភ្ជាប់ពីតំបន់ជ្រោយចង្វារ ឆ្លងកាត់ទន្លេមេគង្គ ដោយទីតាំងត្រូវភ្ជាប់គឺស្ថិតនៅតំបន់កំពង់ចម្លងអរិយក្សត្រ នាពេលបច្ចុប្បន្ននេះ៕