អ្នកឧកញ៉ាសុខ គង់ ចែករំលែកវិធីសាស្រ្តដើម្បីលើកកំពស់គុណតម្លៃជីវិត

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ មានអតីតកាលជាអ្នកលក់ត្រី និងចុងក្រោយសល់ដើមទុនមាស១,៥ជី អ្នកឧកញ៉ាសុខ គង់បានចាប់ផ្តើមរកស៊ី រហូតក្លាយជាមហាសេដ្ឋីមួយរូបនៅកម្ពុជា។

ជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ ក្រុងព្រះសីហនុ កំពត ខេត្តសៀមរាប និងម្ចាស់ក្រុមហ៊ុនប្រេងឥន្ឋនៈសីគីម៉ិច និងកំពុងអភិវឌ្ឍន៍ទីក្រុងបូកគោទំហំ៣០,,០០០ហិកតា អ្នកឧកញ៉ាសុខ គង់ស្ថិតក្នុងចំណោមមហាសេដ្ឋី១០នាក់ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ នៅកម្ពុជា។

ជាមួយនឹងការតស៊ូពីអតីតៈកាល រហូតទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ អ្នកឧកញ៉ាសុខ គង់បានមានប្រសាសន៍ ក្នុងវីដេអូកិច្ចសម្ភាសន៍មួយ ដែលបានផ្សព្វផ្សាយលើផេកសុខាអចលនទ្រព្យ (Sokha Real Estate) កាលពីរាត្រីថ្ងៃទី៧ មិថុនា ដោយអ្នកឧកញ៉ាបានលើក នូវអនុសាសន៍មួយចំនួន ដើម្បីឲ្យពលរដ្ឋខ្មែរ អាចយកទៅប្រើប្រាស់បាន ដូចជា បើសិនជាគ្រួសារនៅជនបទ ពេលប្តីមកធ្វើការ ស្រ្តីនៅផ្ទះចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ត្រូវដាំដំណាំ បន្លែ បង្ការ ព្រោះដំណាំកសិកម្មនេះ អាចជួយទ្រទ្រង់ជីវភាពបាន៨០ភាគរយហើយ។

អ្នកឧកញ៉ាបានបន្តថា “យើងត្រូវចេះសន្សំសំចៃ ព្រោះបើយើងរកបាន១រៀល យើងគួរចាយតែ៥កាក់បានហើយ យើងទុកសាគួរ ដើម្បីការពារថ្ងៃក្រោយការពារយើងឈឺថ្កាត់ ប៉ុន្តែពេលយើងមានហើយ យើងចាយចុះ ចំ ណុចហ្នឹងខ្ញុំចង់ផ្តាំផ្ញើរ”។

អ្នកឧកញ៉ាបានបន្តថា “ខ្ញុំឃើញបងប្អូនយើងសព្វថ្ងៃចូលចិត្តស៊ីផឹក អាហ្នឹងវាអត់ប្រយោជន៍ ស៊ីផឹកចុះ តែមួយខែម្តងបានហើយ កុំស៊ីផឹករាល់ថ្ងៃ រាល់អាទិត្យ វាអស់លុយហើយ”។

អ្នកឧកញ៉ាសុខ គង់បានពន្យល់បន្តថា “យើងត្រូវសន្សំសំចៃ ដើម្បីអនាគត ព្រោះយើងនៅកូនយើង អនាគតតទៅមុខទៀត ហេតុនេះយើងត្រូវរក ដើម្បីបានផ្ទះបានសម្បែងនៅ ដូច្នេះសន្សំទៅ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here