ដោយៈ វិវឌ្ឈន៍
ភ្នំពេញៈ តើអ្នកដឹងទេថា គំនូសសញ្ញាចរាចរណ៍ អាចជួយសម្រួលដល់ការធ្វើដំណើរតាមដងផ្លូវដូចម្ដេចខ្លះ?។
គំនូសសញ្ញាចរាចរណ៍ត្រូវបានបង្កើតឡើង ក្នុងគោលបំណងធ្វើឱ្យចរាចរ លើផ្លូវសាធារណៈមានរបៀបរៀបរយ ងាយស្រួលក្នុងការបើកបរ និងធានាសុវត្ថិភាព។
គំនូសសញ្ញាចរាចរណ៍ បញ្ជាក់អត្ថន័យឱ្យកាន់តែច្បាស់ និងបង្ហាញទៅអ្នកបើកបរ ដូចជាការបែងចែកទិសចរាចរ ការបែងចែកទ្រូងផ្លូវ ការកំណត់ជាយផ្លូវប្រាប់អ្នកបើកបរ ឱ្យធ្វើដំណើរទៅតាមទិស ដែលត្រូវធ្វើចរាចរ សម្រាប់តម្រឹមគន្លងផ្លូវ សម្រាប់ថ្មើរជើងឆ្លងកាត់ សម្រាប់រថយន្តចតជាដើម។ ដូចនេះហើយ សកម្មភាពគូសគំនូសសញ្ញាចរាចរណ៍ ត្រូវបានចាត់ទុកជាផ្នែកសំខាន់មួយក្នុងការថែទាំផ្លូវថ្នល់។