ដោយៈ ម៉ាលីនណា
បាត់ដំបងៈ ឱបាត់ដំបងបណ្តូលចិត្តអើ់យ បងសុំកៀកកើយ អូនកុំប្រកែក បើអូនប្រកាន់ទ្រូងបងនឹងបែក….ស្រលាញ់បាត់ដំបង ស្រលាញ់គ្រប់យ៉ាងនៃខេត្តនេះ។
ជាមួយនឹងសម្រស់ អនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងរាយរ៉ាប់ពុំអស់ក្នុងទំនុកច្រៀង ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។
-->
ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើត ជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិន។

ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំណោមខេត្តទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវិសាលភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៌បុរាណជាច្រើន។ ប្រាសាទបុរាណជាច្រើនស្ថាបនារាយប៉ាយលើភ្នំ លើទួល និងតំបន់លិចទឹក ទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។
ទាំងតំបន់ទេសចរណ៍ •ការរស់នៅរបស់ប្រជាជននៅទីនេះ •សិល្បៈ •វប្បធម៌ •ប្រពៃណី •ម្ហូបអាហារ។
*ទាំងនេះគ្រាន់តែជាផ្នែកខ្លះៗ នៃបាត់ដំបងតែប៉ុណ្ណោះ នៅមានកន្លែងស្អាតៗ និងប្លែកភ្នែកជាងនឹងទៀតដែលadminមិនទាន់ទៅដល់…៕


