គម្រោងមាយ សខិន ហូម សហការជាមួយក្រុមហ៊ុនហ្គោលដិន សេនជូរី ផ្តល់ទិដ្ឋការជូនវិនិយោគិនបរទេស

0

ដោយ៖ សហការី

ភ្នំពេញ៖ មាយ សខិន ហូម ស៊ីអិម២អេច(ខេមបូឌា) ឯ.ក (My Second Home CM2H) បានសហការផ្តល់សិទ្ធលក់កញ្ចប់សេវាកម្មកម្មវិធី ”កម្ពុជាផ្ទះទី២របស់ខ្ញុំ ” ជាផ្លូវការជាមួយក្រុមហ៊ុន GC-Property នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅការិយាល័យក្រុមហ៊ុន GC-Property ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះមានការចូលរួម ក្រោមអធិបតីភាព ឯកឧត្តម នូវ សុខភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ និងតំណាងអោយក្រុម ហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច អ្នកនាង សឺរ៉ែន (Sharen Liew) លោក ហ្វីលិច យ៉ុង (Felix Youg)ដែលតំណាងអោយក្រុមហ៊ុន ហ្គោដិន (ខេមបូឌា) សេនជូរី ប្រផឺធី ឯ.ក (GC Property) ព្រមទាំងវត្តមានរបស់អ្នកសារព័ត៌មានជាច្រើនទៀត។

ឯកឧត្តម នូវ សុខភាព ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិគ្រួសារខ្មែរ និងតំណាងអោយក្រុមហ៊ុន ម៉ាយ សេខិន ហូម ស៊ីអិម២អេច (MY SECOND HOME CM2H) បានមានប្រសាសន៍ឱ្យដឹងថា កន្លងមកនេះ ការរាតត្បាតជាសាកលនៃជំងឺកូរីដ១៩បាននាំមកនូវវិបត្តិ និងផលប៉ះពាល់ បង្កើតជាគ្រោះមហន្តរាយដល់សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍ សេវាកម្មកំសាន្ត និងអាកាសចរណ៍។

ឯកឧត្តមបានបន្តថា ក្នុងនោះ កម្ពុជាក៏បានទទួលរងឥទ្ធិពលអវិជ្ជមានផងដែរ។ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចឡើងវិញ សមាគមមូលនិធិគ្រួសារខ្មែរត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីជួយដល់ចាស់ជរា ស្ត្រី និងកុមារ ជាពិសេស ជនងាយរងគ្រោះផ្សេងៗទៀត ដោយមានការជួយជ្រោមជ្រែង ពីសប្បុរសជន ដើម្បីជួយដល់សង្គម និងលើកកម្ពស់វិស័យសង្គមក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា ដោយមានការទុកចិត្ត និងគាំទ្រពីសំណាក់សមាជិករបស់ សមាគមមូលនិធិគ្រួសារខ្មែរ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាកម្មវិធីគាំទ្រដោយ ក្រសួងមហាផ្ទៃ ស្របតាមច្បាប់អន្តោប្រវេសន៏ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវបានបង្កើតឡើង។

នៅទសវត្សរ៍៩០រាជរដ្ឋាភិបាលនៃកម្ពុជា បានបង្កើតច្បាប់អន្តោប្រវេសន៍ ដើម្បីទាក់ទាញនូវការវិនិយោគក្រៅប្រទេសចូលមកប្រទេសកម្ពុជា។ ពេលនោះ ផែនការដែលបង្កើតឡើងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយបានក្លាយជាកម្លាំងស្របទាញ នៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងស្រុក និងបានបង្កើននូវកម្រិត GDP នៃប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៩៤-២០១៨ ជាមួយនឹងលទ្ធផលគួរឲ្យភ្ញាក់ផ្អើល។

យ៉ាងណាក្តី ដោយសារតែប្រព័ន្ធគ្រប់គ្រងពេលនោះមិនទាន់មានភាពលំអិតនៅឡើយ ដូច្នេះមានក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើនបានឆ្លៀតឱកាសឆបោក ចំពោះការរត់ការអន្តោប្រវេសន៍ បណ្តាលឱ្យមានករណីឆបោកអន្តោប្រវេសន៍ជាច្រើន។

បន្ទាប់ពីឆ្លងកាត់ការពិភាក្សា និងត្រួតពិនិត្យយ៉ាងលម្អិតរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានយល់ឃើញថា នេះជាពេលវេលាដ៏សាកសមបំផុតក្នុងការអនុវត្តន៍ជំហានដំបូង នៃច្បាប់អន្តោប្រវេសន៍ថ្មីនេះ។ ដូច្នេះ ក្រសួងមហាផ្ទៃតាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានសម្រេចប្រកាសគាំទ្រនូវកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ“ជាផ្លូវការ។

ចំពោះអ្នក ដែលបានចុះឈ្មោះជាមួយនឹងកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងទទួលបានសេវាកម្ម ពិសេសៗជាច្រើន សម្រាប់ការរស់នៅ និងអាជីវកម្មរបស់ខ្លួន រួមមាន កញ្ចប់ទិដ្ឋការមាសរយៈពេល១០ឆ្នាំ។ លើសពីនេះ ក្រុមហ៊ុននឹងជួយសម្របសម្រួល ក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់សមាជិក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ការបង់ពន្ធអាករ គឺបន្ទាប់ពីចូលជាសមាជិកកម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងការចុះបញ្ជីពាណិជ្ជកម្ម ជាដើម។ ជាពិសេស ជនបរទេស ឬវិនិយោគិនទាំងឡាយអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរយៈពេល៥ឆ្នាំថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here