ហេតុអ្វីត្រូវទិញដីនៅទីតាំងទាំងនេះ? ឱកាសចំណេញខ្ពស់?

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញនៅតែចង្អុលបង្ហាញពីឱកាសវិនិយោគដីធ្លី នៅតំបន់ជាយក្រុង ដែលអាចរកផលចំណេញបានច្រើននាពេលអនាគត និងមិនប្រឈមការជាប់ទាំងរយៈពេលវែង ទោះស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានផ្តល់យោបល់ដល់​អ្នក​ចង់រកស៊ីវិស័យដីធ្លី នៅក្នុងប្រទេសកម្ពុជាថា បើចង់ទិញដីធ្លីវិនិយោគបន្ត គឺទិញនៅតាមជាយក្រុងភ្នំពេញ។

លោកបន្តថា នៅតាមតំបន់ជាយរាជធានីភ្នំពេញទំាងមូល កំពុងតែមានការរីកចម្រើនខ្លាំង លើវិស័យអចលនទ្រព្យ ជាពិសេសដីធ្លី តែនាពេលបច្ចុប្បន្នសន្ទុះនៃការរីកចម្រើនខ្លាំង គឺនៅតាមបណ្តោយផ្លូវជាតិលេខ១ ដោយរីចម្រើនតាមបែបធម្មជាតិ ព្រោះតំបន់នោះមានការអភិវឌ្ឍលំនៅដ្ឋា​ន មានលក្ខណៈយូអង្វែង បន្ទាប់មកតំបន់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏កំពុងមានការរីកចម្រើនខ្លាំងណាស់ដែរ និងតំបន់ងាកទៅជាយបន្តិច​គឺនៅតំបន់ភ្នំប្រសិទ្ឋ ដោយសារតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធល្អ  ហើយប្រជាពលរដ្ឋនៅទីនោះ កំពុងទទួលបាលផលចំណេញពីការលក់ដីធ្លី។

លោកបន្តថា “តំបន់ជាយក្រុងនាពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍន៍ទាំងហេដ្ឋាចរនាសម្ព័ន្ធ និងអគារផ្សេងៗ ដោយគ្រាន់តែទុកពេលមួយរយៈពេលខ្លីប៉ុណ្ណោះ”។

លោកច្រឹក សុខនីមបានលើកជាឧទាហរណ៍ថា តំបន់ក្រាំងធ្នង់នេះ សែនសុខ នឹងក្លាយទៅជាតំបន់រីកចម្រើនខ្លំាង ដូចតំបន់ភ្នំពេញថ្មីដូច្នេះដែរ ដែលកាលពីមុនតំបន់នេះគ្មានការរីកចម្រើន មានតែដីស្រែ តែនាពេលបច្ចុប្បន្នតំបន់នេះ មានការរីកចម្រើនខ្លាំងដែលមិននឹកស្មានដល់។

លោកបានព្យាករណ៍ថា តំបន់ជាយក្រុងភ្នំពេញទាំង៤ទិស ក្នុងរយៈពេល៥ទៅ ១០​ខាងមុខទៀត នឹងមានការរីកចម្រើនខ្លាំង ហើយវាជាឱកាសសម្រាប់អ្នកចង់ទិញដីវិនិយោគ ដើម្បីទទួលបានផលចំណេញច្រើន ព្រោះការរីចម្រើនក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា គឺការរីកចម្រើនប្រកបដោយភាពជឿជាក់ និងប្រកបដោយចីរភាព។

ជាមួយគ្នានេះ លោកក៏បានណែនាំលើបណ្តាផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ ផ្លួវលេខ៤៤ ខេត្តមណ្ឌលគិរី កំពត កែប និងបណ្តាខេត្តមានសក្តានុពលសេដ្ខកិច្ចជាច្រើនទៀត សុទ្ឋតែមានឱកាសទាញយកផលចចំណេញពីដីធ្លីនាពេលអនាគតផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here