ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ផ្តោតលើអភិជន បុរីវិមានសំណាងត្រូវបានរចនាឡើងជាពិសេសលើស្ថាបត្យកម្ម ជាមួយនឹងការសាងសង់ឡើងសម្របតាមការប្រែប្រួលអាកាសធាតុ ដើម្បីផ្តល់នូវបរិយាកាសរស់នៅ ប្រកបដោយភាពត្រជាក់ត្រជុំ និងផាសុខភាព។
អគ្គនាយិកាបុរីវិមានសំណាង លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីរសៀលថ្ងៃទី២១ កក្កដានេះថា ជាមួយការរៀបចំទស្សនទាន និងប្លង់ស្ថាបត្យកម្មបែបក្លាសិក បុរីវិមានសំណាង ត្រូវបានរៀបចំសាងសង់ឡើងដោយមានបង្អួចធំៗ និងមានចំនួនច្រើន ដែលអនុញ្ញាត្តឲ្យមានពន្លឺ និងខ្យល់ចេញចូល ដែលជួយសន្សំសំចៃអគ្គិសនី ពិសេសយើងបាននិងកំពុងសាងសង់ តាមស្តង់ដាឥដ្ឋ២០ ដែលនឹងផ្តល់ភាពត្រជាក់ត្រជុំដល់អ្នករស់នៅ។
-->

លោកជំទាវបានបន្តថា ជាមួយគ្នានេះ បុរីក៏បានគិតគូរប្លង់សេគ្រប់ជាន់ និងនៅជាន់ដំបូល ដើម្បីការពារជម្រាបទឹក ពិសេសចំណុចចំនួន៣ ដែលក្រុមហ៊ុនបានផ្តោតសំខាន់បំផុត ទី១ គឺការរចនាម៉ូតផ្ទះស្អាត និងទាន់សម័យត្រូវនឹងរសនិយម របស់អតិថិជនសម័យថ្មី ទី២ ការគិតទៅលើបរិយាកាសក្នុងផ្ទះ ដើម្បីឲ្យមានភាពត្រជាក់ និងមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ និងទី៣ ការការពារជម្រាបទឹក ជាអាទិភាពបន្ថែមរបស់យើង។

លោកជំទាវគង់ សំណាងបានបន្តថា បុរីវិមានសំណាងបាននិងកំពុងរៀបចំសាងសង់ឡើង នៅលើផ្ទៃដីទំហំ២៥ហិកតា ដែលជាគម្រោងវិនិយោគមួយបានផ្សារភ្ជាប់ជាមួយតំបន់ពាណិជ្ជកម្ម មានព្រែកធម្មជាតិ ដែលអាចស្ទូចត្រីកំសាន្តបាន មានសួនច្បារ ហាងកាហ្វេ និងសេវាកម្មជាច្រើនទៀត ដើម្បីផ្តល់ឲ្យអ្នករស់នៅមានភាពងាយស្រួល និងបំពេញបាននូវសេចក្តីសុខក្នុងក្រុមគ្រួសារ។
បុរីវិមានសំណាង មានទីតាំងនៅជាប់នឹងមហាវិថីឈ្នះ ឈ្នះ និងមានចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី។
លោកជំទាវឧកញ៉ាគង់ សំណាងបានឲ្យដឹងផងដែរថា ការិយាល័យលក់បុរីវិមានសំណាងបានបញ្ចប់ការសាងសង់រួចហើយ និងត្រៀមដាក់សម្ភោធនាពេលឆាប់ៗខាងមុខនេះ៕



