ដោយៈ គង់ សូរិយា
ភូមិភាគពាយ័ព្យៈ ក្រសួងទេសចរណ៍ និងអង្គការ SwissContact ពង្រីកការបណ្តុះបណ្តាល ជំនាញបដិសណ្ឋារកិច្ច ហូកា ទៅខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់។
ការបណ្តុះបណ្តាលនេះ នឹងផ្តោតលើទម្រង់នៃកិច្ចសហប្រតិបត្តិរួមមាន ទី១. ជំរុញកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការគ្រប់គ្រងគម្រោងហូកា ដើម្បីសម្របសម្រួលការអនុវត្តគម្រោង ឲ្យបានកាន់តែល្អប្រសើរប្រកបដោយគុណភាព និងផលិតភាពខ្ពស់។ ទី២. ពង្រឹងសមត្ថភាពមន្ទីរទេសចរណ៍ខេត្តគោលដៅខ លើការការរៀបចំកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច សមត្ថភាពគ្រូបង្គោល និងកិច្ចសហការជាមួយប្រតិបត្តិការទេសចរណ៍ ដើម្បីនិរន្តរភាពនៃការបណ្តុះបណ្តាល បដិសណ្ឋារកិច្ចនៅពេលអនាគត។
-->

ទី៣. លើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច ចុងភៅ សហគមន៍ទេសចរណ៍/អេកូទេសចរណ៍ និងជំនាញឆុងកាហ្វេ។
នាឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅឆមាសទី២ ឆ្នាំ២០២២ ក្រោមធិបតីភាពលោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង និងលោក Christain Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact បានបញ្ជាក់ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ជំនាញ និងទិសដៅបន្តរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ ដោយនឹងពង្រីកការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៅតាមបណ្តាខេត្178Fខាងលើនេះ៕

