ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា រយៈពេល 9 ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន 3,9 លាននាក់ កើនឡើង 11,5 ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងភិវឌ្ឍន៍វិស័យកសិកម្មបានថ្លែងក្នុងពេលចូលរួមបើកពិព័រណ៍អន្តរជាតិ Cambodia Travel Mart នៅខេត្តសៀមរាបនាព្រឹកថ្ងៃទី17 ខែវិច្ឆិកា នេះថា រាជរដ្ឋាភិបាលបានចាត់ទុនវិស័យទេសចរណ៍ ជាវិស័យអាទិ៍ភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិកើនឡើងជាប្រចាំ ដោយកាលពីឆ្នាំមុនកម្ពុជាទទួលបានភ្ញៀបអន្តរជាតិ 5លាននាក់ កើនឡើង 5ភាគរយ និងរយៈពេល 9ខែ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិចំនួន 3,9 លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិនចំនួន 84 ម៉ឺននាក់។
-->
បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន 12 និងមានជើងហោះហើរចំនួន 180 លើកមកកម្ពុជា ក្នុងរយៈពេល 1សប្តាហ៍ ដែលធ្វើឲ្យទំហំពាណិជ្ជកម្ម ទេសចរណ៍កើនឡើងខ្ពស់ ដោយកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិន 2លាននាក់នៅឆ្នាំ 2020 ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងថា វេទការទេសចរណ៍ វប្បធ៌មអាស៊ាន ចិន និងព្រឹត្តិការណ៍ Cambodia Travel Mart នឹងរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍសម្រាប់តំបន់ទាំងមូល ពិសេសកិច្ចសហប្រតិបត្តិការល្អផ្នែកពាណិជ្ជកម្ម និងវិនិយោគ ដែលនាំលំហូរទេសចរណ៍និងវិនិយោគិនជាច្រើនមកកម្ពុជានិងតំបន់។
លោកបន្តថា “ក្រសួងទេសចរណ៍កម្ពុជា ជាមួយនឹងផ្នែកឯកជនតែងតែគាំ ទ្រចូលរួមក្នុងពិព៌ណអន្តរជាតិនានា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា សិល្បៈបុរាណ សម័យដែលស្តែងឲ្យឃើញពីវប្បធ៌មដ៏សម្បូររ៉ុងរឿងរបស់កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត”៕

