ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អគ្គនាយិកាបុរីវិមានសំណាង លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ថា ការវិនិយោគបុរីវិមានសំណាង និងបុរីKS Residence មិនផ្តោតលើប្រាក់ចំណេញនៅលេខរៀងទី១ទេ។
លោកជំទាវបានមានប្រសាសន៍ក្នុងពិធីបើក សម្ភោធការិយាលយ័លក់បុរីវិមាន សំណាងកាលពីព្រឹកថ្ងៃទី៣១ កក្កដាថា ការសាងសង់បុរីគ្រប់ទីតាំងរបស់យើងខ្ញុំ ទាំងបុរីខេអេស និងវិមានសំណាង គឺមិនមែនផ្តោតលើប្រាក់ចំណេញ នៅលេខរៀងទី១ទេ ដោយប្រាក់ចំណេញទុកនៅលំដាប់ចុងក្រោយគេ។
លោកជំទាវបញ្ជាក់ថា “លំដាប់ទី១ គឺនាងខ្ញុំផ្តោតលើការសាងសង់សំណង់ដ៏មានគុណភាពរឹងមាំ បញ្ជៀសពីការជ្រាបទឹក ដោយគ្រប់ជាន់សុទ្ធតែចាក់ប្លង់សេ សូម្បីជាន់តំបូលគ្បឿងក៏ចាក់ប្លង់សេដែរ”។
លំដាប់ទី២ គឺការផ្តោតទៅលើសោភណ្ឌ័ភាព និងផាសុខភាព ដោយការរចនាម៉ូតផ្ទះបែបក្លាសិក ស្អាតៗសមស្របទៅ និងទំនោរចិត្តអតិថិជនបច្ចុប្បន្ន ព្រមទាំងផ្តល់នូវបរិយាកាសរស់នៅល្អ ដោយមានសួនច្បារធំៗ ក្លិបហាត់ប្រាណ អាងហែលទឹក និងជាពិសេសមានទេស ភាពមាត់ព្រែកធម្មជាតិ ដែលអាចជិះកង់ ហាត់ប្រាណ និងស្ទួចត្រីកំសាន្តបាន បូករួមទាំងការរក្សារសន្តិសុខល្អ និងផ្តល់សុវត្ថិភាពដល់អ្នករស់នៅ។
លោកជំទាវបន្តថា “ការកសាងកេរ្ត៍ឈ្មោះ បុរីវិមានសំណាង អោយឈរលើទីផ្សារទៅថ្ងៃខាងមុខ អោយរឹតតែមានភាពល្បីល្បាញ”។
នាឱកាសសម្ភោធការិយាលយ័លក់នាថ្ងៃនេះ យើងខ្ញុំមានការផ្តល់ជូនពិសេស សំរាប់តែថ្ងៃនេះ១ថ្ងៃប៉ុណ្ណោះ គឺសំរាប់ភ្ញៀវដែលកក់ក្នុងថ្ងៃនេះ និងបញ្ចុះជូនរហូតដល់១៥,០០០ដុល្លារ ការបង់ប្រាក់២០% រយ:ពេល២០ខែ ស្មើរ១%ក្នុង១ខែ និងការចាប់រង្វាន់ជូនទូរសព្ទ័,IPAD និងទូរទស្សន៍ជាដើម។
លោកជំទាវបានពន្យល់ពីការដាក់ឈ្មោះបុរីនេះថា មានបងប្អូនមិត្តភក្រ្ត័ជាច្រើនបានសួរថា ហេតុអ្វីដាក់ឈ្មោះថា បុរីវិមានសំណាង នាងខ្ញុំសូមបញ្ជាក់ថា “ខ្ញុំស្រលាញ់ឈ្មោះនេះពិរោះ និងមានអត្តនយ័ល្អ គឺមាននយ័ថាផ្ទះស្អាតប្រណិតៗ និងផ្តល់នូវសំណាងល្អ”។
លោកជំទាវគង់ សំណាងបានបន្តទៀតថា ដោយសារស្រលាញ់អាជីពជាអ្នកសាងសង់បុរី ចាប់តាំងពីឆ្នាំ២០១៥មក នាងខ្ញុំបានចាប់ផ្តើមដើរមើល ស្វែងរកទិញដី សិក្សាពីបច្ចេកទេសសំណង់ អំពីទីផ្សារនិងទំនោរចិត្តអតិថិជនជាដើម។ ដូច្នេះនៅឆ្នាំ២០១៩ នាងខ្ញុំចាប់ផ្តើមសាងសង់បុរី១ កន្លែងនៅផ្លូវជាតិលេខ១តំបន់គៀនស្វាយ ដែលមានចំនួនជាង៣០០ផ្ទះ ដែលផ្តោតលើអតិថិជនគោលដៅ ជាអ្នកមានជីវភាពមធ្យមចុះក្រោម ដោយតំលៃផ្ទះចាប់ពី៤៧,០០០ដុល្លារ ដល់១០ម៉ឺនដុល្លារអាមេរិក៕