ដោយ: លាងហួរ
បាងកក: តម្លៃដីទំនេរនៅក្នុងទីក្រុងបាងកក មានកំណើនយឺត ដោយ សារសេដ្ឋកិច្ចធ្លាក់ចុះ និងការប្រមូលពន្ធដីនិងអគារ ដែលបានចាប់ ផ្តើមនៅឆ្នាំ២០២២នេះ។
លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បាននិយាយថា សន្ទស្សន៍តម្លៃដីទំនេរ នៅទីក្រុងបាងកកគឺ ៣៥៤,៥ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ កើនឡើង៤ភាគរយពីត្រីមាសទីមួយ។
-->
លោកបន្តថា តម្លៃ ដី ទំនេរ បន្ត កើន ឡើង ជាប់ គ្នា ប៉ុន្តែ ក្នុង ល្បឿន យឺត ជាង បើ ធៀប នឹង កំណើន មធ្យម ប្រចាំ ឆ្នាំ១៤,៨% ចន្លោះ ឆ្នាំ២០១៥ដល់ឆ្នាំ២០១៩។
កត្តាសំខាន់មួយដែលនាំឱ្យតម្លៃដីធ្លាក់ចុះ គឺកត្តាសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាត ដែលកាន់តែអាក្រក់ទៅ និងសង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី ដែលមានន័យថា សេដ្ឋកិច្ចថៃមានកំណើនទាបជាងការរំពឹងទុក។
លោក vichai បានបន្ថែមថា អ្នកអភិវឌ្ឍន៍ជាច្រើនបានបន្ថយល្បឿននៃការទិញដី ដោយសារតម្លៃដីឡើងថ្លៃ ជាងមុនបន្ទាប់ពីរដ្ឋចាប់ផ្តើមប្រមូលពន្ធលើដី និងអគារ១០០ភាគរយនៅឆ្នាំ២០២២នេះ ពី១០ភាគរយពីឆ្នាំ២០២០ដល់ឆ្នាំ២០២១៕
