តម្លៃផ្ទះនៅកូរ៉េខាងត្បូង ដាំក្បាលចុះ ខណៈធនាគារកណ្ដាលដំឡើងអត្រាការប្រាក់មិនធ្លាប់មាន

0

ដោយៈ សុខុម

សេអ៊ូល: តម្លៃអចលនទ្រព្យប្រភេទលំនៅដ្ឋាន នៅប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះខ្លាំងរហូតដល់ទៅ២,៨% ក្នុងរយៈពេល២ឆ្នាំនេះ ខណៈធនាគារកណ្ដាលប្រទេសនេះ បានដំឡើងអត្រាការប្រាក់១%មិនធ្លាប់មាន។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគារកណ្តាលកាលពីថ្ងៃពុធ ទី៣ ខែសីហា។

កត្តាប្រែប្រួលផ្សេងៗទៀត រួមទាំងទំហំនៃការផ្គត់ផ្គង់អាផាតម៉ិនថ្មីៗ និងវិធានគ្រប់គ្រងឥណទានគេហដ្ឋាន ឬកម្ចីទិញផ្ទះក៏អាចប៉ះពាល់ដល់តម្លៃអចលនទ្រព្យផងដែរ។ តែទោះជាយ៉ាងណា ការស្រាវជ្រាវរបស់ធនា​គារកណ្ដាលកូរ៉េ បានផ្តោតតែទៅលើការវិភាគ ផលប៉ះពាល់លើតម្លៃដែលបណ្ដាលមកពីការប្រែប្រួលគោលនយោបាយអត្រាការប្រាក់ប៉ុណ្ណោះ។

ផ្អែកតាមទិន្នន័យ ពីក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េ បានបង្ហាញថា របាយការណ៍ស្រាវជ្រាវនេះចេញផ្សាយ នៅពេលតម្លៃអាផាតម៉ិនក្នុងទីក្រុងសេអ៊ូល ក្នុងសប្តាហ៍ចុងក្រោយនៃខែកក្កដា កន្លងទៅបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ខណៈចំនួនប្រតិបត្តិការទិញលក់ទូទាំងប្រទេសបានធ្លាក់ចុះ ដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងឆមាសទី១។

ធនាគារកណ្តាលកាលពីថ្ងៃទី១៣ ខែកក្កដា បានដំឡើងអត្រាការប្រាក់កន្លះភាគរយ មិនធ្លាប់មានឡើងរហូតដល់២,២៥% ក្រោយពីបានដំឡើង៥ដងនៅមុននេះសរុប២៥ពិន្ទុ។

មានការរំពឹងទុកច្រើនថា ធនាគារកណ្ដាលកូរ៉េ នឹងដំឡើងអត្រាការប្រាក់ច្រើនលើកទៀតក្នុងឆ្នាំនេះ រហូតដល់អត្រាការប្រាក់ឡើងដល់២,៧៥ភាគរយ ឬអាចឈានដល់៣%ផងក៏អាចថាបាន៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here