ដោយៈគង់ សូរិយា
កំពតៈ វឌ្ឍនភាពបាននិងកំពុងវិវត្តន៍ល្អប្រសើរ ដោយគិតមកទល់ពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ក្នុងគំរោងបូកគោលែន២ សម្រេចបាន៩០ភាគរយហើយ។
គំរោងដីលំហែរ នៅក្នុងខេត្តកំពត ដែលបាននិងកំពុងវិនិយោគដោយក្រុមហ៊ុនYongsia Real Estateបាន និងកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីវិនិយោគិនជាតិ អន្តរជាតិ ដោយសារអ្នកវិនិយោគគម្រោងនេះផ្តោតលើការអភិវឌ្ឍដោយចីរភាព និងទំនួលខុសត្រួវសង្គម។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម កាលពីថ្ងៃទី៤ សីហាថា ការទទួលខុសត្រូវសង្គម និងចូលរួមលើកកំពស់វិស័យទេសចរណ៍ ក៏ដូចជា បង្កើតទីតាំងសម្រាប់លំហែរពិតប្រាកដ បាននិងកំពុងស្ថិតនៅក្នុងចក្ខុវិស័យរបស់យើង ជាហេតុធ្វើឲ្យអ្នកវិនិយោគ ឬអ្នកស្វែងរកដីលំហែរតែងតែនឹកគិតដល់យើងមុនគេ។
លោកបន្តថា “ជាក់ស្តែងរហូតមកទល់ពេលនេះ ដីលំហែរក្នុងគំរោងបូកគោលែន២ បានលក់អស់ជាង៨០ភាគរយហើយ និងកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកស្វែងរកដីលំហែរជាច្រើនទៀត”។
គំរោងនេះផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ បរិស្ថានបៃតង សួនកំសាន្ត តំបន់ដើរហាត់ប្រាណ គយគន់ទេសភាពថ្ងៃរៀបលិច និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដើម្បីឲ្យអ្នកមកលំហែរក្នុងគំរោងនេះ ទទួលបានការលំហែរពិតប្រាកដ។
លោកCooler Tanបានបង្ហើបឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ការសាងសង់អាងស្តុកទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងគំរោងនេះបាននិងកំពុងជិតបញ្ចប់ហើយ ស្របពេលហេដ្ឋារចនាសម្ព័ន្ឋទាំងមូល មានភាព ប្រទាក់ក្រឡា និងកំពុងត្រៀមបញ្ចប់ការសាងសង់នាពេលឆាប់ៗនេះ។
គំរោងបូកគោលែន២ ស្ថិតនៅលើផ្លូវជាតិលេខ៤៣ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីក្រុងកំពត។ ដីក្នុងគំរោងនេះមានតម្លៃជាង៣ម៉ឺនដុល្លារឡើងទៅ អាស្រ័យលើទីតាំង និងទំហំដី ដែលមានភាពខុសៗគ្នា។
អ្នកវិនិយោគឬអ្នកចង់បានដីលំហែរ ពួកគេអាចជ្រើសរើសជម្រើសបង់ប្រាក់បានយ៉ាងប្រសើរ ដោយអតិថិជនអាចកក់មុន៣០ភាគរយ និងសល់៧០ភាគរយ អតិថិជនអាចបង់រំលស់ ដោយឥតការប្រាក់រយៈពេល៣៦ខែ៕