ដោយ: លាងហួរ
ប្រទេសចិន: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានបញ្ហាបំណុលដ៏ច្រើន China Evergrande Group បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងទទួលបាន៥,៥២ពាន់លានយ័ន (៨១៧,៨លានដុល្លារអាមេរិក) សម្រាប់ការលុបចោលកិច្ចសន្យា ទិញសិទ្ធិប្រើប្រាស់ដីសម្រាប់កីឡដ្ឋានបាល់ទាត់។
ក្រុមហ៊ុននឹងប្រគល់សិទ្ធិប្រើប្រាស់ដី ទៅការិយាល័យផែនការ និងធនធានធម្មជាតិក្រុងក្វាងចូវ ដែលខ្លួនបានទទួលសិទ្ធិក្នុងខែមេសា ឆ្នាំ២០២០ក្នុងតម្លៃ៦,៨១ពាន់លានយ័ន។