ដោយៈ គង់ សូរិយា
ខេត្តកែបៈ គំរោងដីលំហែរ ដែលគ្រោងចំណាយទុនជាង១០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍លើផ្ទៃដី១៥ហិកតា លើកដំបូងនៅខេត្តកែប ក្រុងកែប កំពុងត្រៀមផ្តល់នូវអ្វីៗគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត។
អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tanបានសរសេរលើបណ្តាញទំនាក់ទំនងសង្គម របស់ខ្លួនកាលពីចុងសប្តាហ៍មុនថា ក្រុមហ៊ុនបាន និងកំពុងត្រៀមដើមដូងចំនួន500ដើម សំរាប់គម្រោង ឆ្នេរសមុទ្រកោងកាង ដែលជាគំរោងមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជន។
លោកបន្តថា “យើងបាននិងកំពុងរៀបចំគំរោងនេះ ក្លាយជាផលិតផលមួយ សម្រាប់វិស័យទេសចរណ៍ និងលើកស្ទួយជីវភាពប្រជាសហគមន៍ក្នុងសង្កាត់អូរក្រសា ក្រុងកែប ខេត្តកែបឲ្យមានជីវភាពប្រសើរឡើង”។
គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងផ្តល់ទស្សនទាន នៃការអភិវឌ្ឈន៍បែបគំរូមួយ តាមរយៈទស្សនទាននៃការអភិវឌ្ឍន៍ដោយចីរភាព នៅត្រង់ថា គំរោងនេះ នឹងផ្តល់នូវផលប្រយោជន៍ដល់សហគមន៍ ការរក្សាជីវចម្រុះតាមរយៈការរក្សា និងអភិរ័ក្សព្រៃកោងកាង ការរក្សាឆ្នេរសមុទ្រឲ្យមានបរិស្ថានល្អ និងថែរក្សានូវកេរ្ត៍តំណែល ក្នុងសហគមន៍នេះ លើការរក្សាស្រែអំបិលជាដើម។
លោកcooler Tanបានបន្តថា ដោយសារខេត្តកែបមានសក្តានុពលលើវិស័យទេសចរណ៍ ទើបយើងផ្តោតសំខាន់ លើការរៀបចំហេដ្ឋារចនាស ម្ព័ន្ឋក្នុងគំរោងនេះ ពោរពេញដោយការទទួលខុសត្រូវ និងបង្កើតសហគមន៍ ក៏ដូចជាគំរោងមួយ ដែលជួយលើកកំពស់មុខមាត់របស់ខេត្តកែបឲ្យកាន់តែទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនទៀតនាពេលអនាគត។
ជាមួយគ្នានេះ អ្នកនាងឆយ ហ្រ្វីដានាយិកាគ្រប់គ្រងទូទៅគំរោងឆ្នេរសមុទ្រកោងកាងបានមានប្រសាសន៍ថា បច្ចុប្បន្នអ្នកនាង និងក្រុមការងារបាន និងកំពុងរៀបចំសហគមន៍ទេសចរណ៍អូរក្រសារ ដែលពឹងផ្អែកលើស្រែអំបិល និងការនេសាទ ទៅជាសហគមន៍ទេសចរណ៍មួយ ដែលផ្តល់នូវទស្សនវិស័យរយៈពេលវែង ក៏ដូចជាចូលរួមលើកកំពស់វិស័យទេសចរណ៍ ក្នុងសហគមន៍នេះ ឲ្យមានភាពស្រស់សំព្រង និងអាចលើកកំពស់ប្រាក់ចំណូលដល់មូលដ្ឋានរបស់ពួកគាត់ផងដែរ៕