ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការសិក្សារបស់អ្នកវិទ្យាសាស្រ្តបានរកឃើញថា ការរស់នៅជាមួយធម្មជាតិ ធ្វើឲ្យជីវិតស្រស់ស្រាយ កាត់បន្ថយស្រ្តេស និងបង្កើនថាមពលក្នុងជីវិត។
ផ្សារភ្ជាប់ទស្សនៈស្ថាបត្យកម្ម ដ៏ស៊ីវិល័យ ជាមួយដងព្រែកធម្មជាតិ ជាជម្រើសមួយ ដែលអ្នកអភិវឌ្ឍន៍មួយរូបបាន និងកំពុងគិតដល់ ដើម្បីផ្តល់ឲ្យអ្នកអភិជន រស់នៅជាមួយបរិយាកាសមនោរម្យ និងស្រស់បំព្រង។
ជម្រើសវីឡាដ៏ស្កឹមស្កៃនៃគម្រោងវីឡាទោល ក្នុងបុរី វិមានសំណាង ដែលផ្តល់ជូនលោក អ្នក នូវការរស់នៅជាមួយបរិយាកាសបែបធម្មជាតិ ឯកជនភាព ឧត្តមភាព និងភាពងាយស្រួលក្នុងការរស់នៅ រចនាឡើងសមស្របទៅដល់ការប្រើប្រាស់ជាប្រចាំ។
បុរី វិមានសំណាង មិនត្រឹមតែជាផ្ទះ តែជាបណ្តុំលំនៅឋាន ដែលផ្តល់អោយលោក អ្នកនូវបែបផែននៃការរស់នៅ “ជាមួយធម៌ជាតិពណ៌បៃតង”។
អគ្គនាយិកាបុរីវិមានសំណាង លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីពេលថ្មីៗនេះថា ជាមួយការរៀបចំទស្សនទាន និងប្លង់ស្ថាបត្យកម្មបែបក្លាសិក បុរីវិមានសំណាង ត្រូវបានរៀបចំសាងសង់ឡើង ដោយមានបង្អួចធំៗ និងមានចំនួនច្រើន ដែលអនុញ្ញាត្តឲ្យមានពន្លឺ និងខ្យល់ចេញចូល ដែលជួយសន្សំសំចៃអគ្គិសនី ពិសេសយើងបាននិងកំពុងសាងសង់ តាមស្តង់ដាឥដ្ឋ២០ ដែលនឹងផ្តល់ភាពត្រជាក់ត្រជុំដល់អ្នករស់នៅ។
លោកជំទាវបានបន្តថា ជាមួយគ្នានេះ បុរីក៏បានគិតគូរប្លង់សេគ្រប់ជាន់ និងនៅជាន់ដំបូល ដើម្បីការពារជម្រាបទឹក ពិសេសចំណុចចំនួន៣ ដែលក្រុមហ៊ុនបានផ្តោតសំខាន់បំផុត ទី១ គឺការរចនាម៉ូតផ្ទះស្អាត និងទាន់សម័យត្រូវនឹងរសនិយម របស់អតិថិជនសម័យថ្មី ទី២ ការគិតទៅលើបរិយាកាសក្នុងផ្ទះ ដើម្បីឲ្យមានភាពត្រជាក់ និងមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ និងទី៣ ការការពារជម្រាបទឹក ជាអាទិភាពបន្ថែមរបស់យើង។
លោកជំទាវគង់ សំណាងបានបន្តថា បុរីវិមានសំណាងបាននិងកំពុងរៀបចំសាងសង់ឡើង នៅលើផ្ទៃដីទំហំ២៥ហិកតា ដែលជាគម្រោងវិនិយោគមួយបានផ្សារភ្ជាប់ជាមួយតំបន់ពាណិជ្ជកម្ម មានព្រែកធម្មជាតិ ដែលអាចស្ទូចត្រីកំសាន្តបាន មានសួនច្បារ ហាងកាហ្វេ និងសេវាកម្មជាច្រើនទៀត ដើម្បីផ្តល់ឲ្យអ្នករស់នៅមានភាពងាយស្រួល និងបំពេញបាននូវសេចក្តីសុខក្នុងក្រុមគ្រួសារ។
បុរីវិមានសំណាង មានទីតាំងនៅជាប់នឹងមហាវិថីឈ្នះ ឈ្នះ និងមានចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី។
លោកជំទាវឧកញ៉ាគង់ សំណាងបានឲ្យដឹងផងដែរថា ការិយាល័យលក់បុរីវិមានសំណាងបានបញ្ចប់ការសាងសង់រួចហើយ និងត្រៀមដាក់សម្ភោធនាពេលឆាប់ៗខាងមុខនេះ។
អតិថិជនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទBorey Vimean Samnang បុរី វិមានសំណាង
☎️095 96 2000
☎️078 96 2000
☎️061 96 2000
☎️086 96 2000
ទីតាំងបុរី៖ https://bit.ly/3rBzGAQ
#BoreyVimeanSamnang #luxuryvillas #វីឡាបែបអភិជន #ស្ថិតនៅលើមហាវិថីឈ្នះៗ៕